logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រធានរដ្ឋសភាវៀតណាម គ្រោងធ្វើទស្សនកិច្ចនៅគុយបា
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម​គ្រោងធ្វើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា

រដ្ឋធានីហាណូយ៖ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម ​វៀតណាម គ្រោងធ្វើ​ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា, សាធារណរដ្ឋ​អាហ្សង់ទីន និងសាធា​រណរដ្ឋអ៊ុយ​រូហ្គាយខាងកើត ថ្ងៃទី១៨-២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ លោក Le Thanh Tung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំទីក្រុងឡាហាវ៉ាន បានថ្លែងក្នុងសេចក្តី ​ថ្លែងការណ៍​ពិសេសមួយ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Prensa Latina ថា គោលបំណងសំខាន់នៃដំណើរ​ទស្សនកិច្ច​នៅគុយបានាពេលខាងមុខនេះ គឺដើម្បីបង្កើនការពង្រីកកិច្ចប្រតិបត្តិការទ្វេភាគីឱ្យកាន់តែ​ស៊ីជម្រៅថែម​ទៀត​លើគ្រប់វិស័យ។ អ្នកការទូតរូបនេះ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ មានគណៈប្រតិភូវៀតណាម ​ច្រើនជាងគេ​បង្អស់ដែលមិនធ្លាប់មានពីមុន មកកាន់ប្រទេសគុយបា ក្នុង​ក្របខ័ណ្ឌថ្នាក់ដឹកនាំនយោបាយ សមាជិកសភា ក្រុមធុរកិច្ច និងតំណាងសមាគមមិត្តភាពជាច្រើនរូប។ ក្នុងសេចក្តីថ្លែងការណ៍របស់អ្នក​ការទូតរូបនេះ បានកត់សម្គាល់​អំពីជំនួបនៃប្រទេសទាំងពីរដែលបានបង្ហាញពីគំរូទំនាក់ទំនង រវាងវៀតណាម និងគុយបា ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ គឺអតីតប្រធានាធិបតីគុយបា Fidel Castro និងអតីតប្រធានាធិបតី​វៀតណាមខាងជើង Ho Chi Minh បានបន្សល់ទុកឱ្យយើង។ លោក Homero Acosta​ អគ្គលេខាធិការសភាគុយបា បានធ្វើទស្សនកិច្ចការងារនៅវៀតណាម កាលពី​អំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ទីដែលលោកបានឆ្លងកាត់​រដ្ឋធានី​ហាណូយ, ទីក្រុងហូជីមិញ, ខេត្ត Da Nang និងខេត្ត Can Tho។ លោក Acosta បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Prensa Latina ថា ដំណើរទស្សន​កិច្ចកន្លងមកនេះ គឺជាពេលវេលាប្រកបដោយផ្លែផ្កាបំផុត បន្ទាប់ពីជំនួបសម្តែងការគួរសម ទាំងពីរលើក​ជាមួយ​​លោកប្រធាន Hue និងលោក Bui Van ប្រធានការិយាល័យសភាវៀតណាម។ លោក Acosta បានគូសបញ្ជាក់ថា លោកប្រធាន Hue បានកោតសរសើរពីជ័យជំនះ ដែលប្រទេសគុយបា​ទទួល​បានក្នុងមហាសន្និបានអគ្គលេខាធិការអង្គការ​សហប្រជាជាតិ​​ ដែលបានអនុម័តលើកទី៣០ ដោយ​សំឡេង​ភាគច្រើនលើសលប់។ សេចក្តីសម្រេចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិខាងលើនេះ ស្តីពី ការដកការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសកោះមួយនេះ៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១៧-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/04/15/the-chairman-of-the-national-assembly-of-vietnam-will-visit-


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`