logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រធានរដ្ឋសភាវៀតណាមទទួលធ្វើជាម្ចាស់ផ្ទះនៃជំនួបជាមួយ ​គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម​(ស្តាំ) និងលោក​​ Jeff Merkley សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងប្រាប់គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Jeff Merkley សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូរបស់ខ្លួនយ៉ាងសំខាន់។         លោកប្រធាន Hue បានបញ្ជាក់ថា វៀតណាមចង់អភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង និងស្ថិតស្ថេរជាមួយសហរដ្ឋអាមេរិកជាលក្ខណៈអចិន្ត្រៃយ៍ ប្រកបដោយទំនុកចិត្ត និងទូលំទូលាយ ក្នុងស្មារតីបំភ្លេចរឿងអតីតកាល ហើយសម្លឹងទៅពេលអនាគត និងគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយគ្នាទៅវិញទៅមក។ លោកប្រធាន Hue បានថ្លែងសង្កត់ធ្ងន់អំពីសារគាំទ្រយ៉ាងពេញទំហឹងរបស់សហរដ្ឋអាមេរិកជាកម្លាំងមួយលើឯករាជ្យ និងភាពរីកចម្រើនរបស់វៀតណាម។ សមាជិកសភាសហរដ្ឋអាមរិក បានសាទរកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគី និងសកម្មភាពនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេស ការដោះស្រាយ​បញ្ហានានាដែលបានបន្សល់ពីសង្គ្រាម,ការគាំទ្រជនពិការដោយសារសង្គ្រាម និងដំណើរការកែលម្អសាធារធាតុគីមី Agent Orange/dioxin។ សមាជិកសភាសហរដ្ឋ​អាមេរិក​ទាំងនេះ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការវិភាគ DNA ដើម្បីគាំទ្រដល់ការរុករកអដ្ឋិធាតុទាហានសហរដ្ឋអាមេរិក និងទាហានវៀតណាម ដែលបានបាត់ខ្លួនក្នុង​សម័យ​សង្គ្រម ដែលជាសកម្មភាពមួយយ៉ាងសំខាន់ ដែលត្រូវបន្តក្នុងពេលអនាគត។         ក្រុមសមាជិកសភាសហរដ្ឋអាមេរិកទាំងនោះ បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការបន្តកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅថែមទៀត រវាងប្រជាជននៃប្រទេសទាំងពីរ ហើយបានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើបច្ចុប្បន្នភាពទំនាក់ទំនងទ្វេភាគីក្នុងពេលខាងមុខ។         ភាគីនៃប្រទេសទាំងពីរ បានគូសបញ្ជាក់អំពី សារៈសំខាន់នៃការកសាងក្របខណ្ឌច្បាប់ និងយន្តការសមស្របនានា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងសន្និសីទស្តីពី បម្រែបម្រួលអាកាសធាតុរបស់​អង្គការសហប្រជាជាតិលើកទី២៦ (COP-26) នៅពេលខាងមុខ៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១០-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://vietnamnet.vn/en/national-assembly-chairman-hosts-members-of-us-congress-2130385.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`