logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រធានរដ្ឋសភាវៀតណាមកត់សម្គាល់អំពីកម្រិតនៃការលើកកម្ពស់​រដ្ឋាភិបាលឌីជីតាល់ សេដ្ឋកិច្ច និងសង្គម
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម

លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាសមាជិក​ការិយាល័យ​នយោបាយមជ្ឈិមបក្ស បានកត់សម្គាល់ពីការរីកចម្រើនខ្លាំង​របស់ក្រសួងព័ត៌មាន និងទូរគម នាគមន៍ ទាំងការកសាងគោលនយោបាយ និងការលើកកម្ពស់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីតាល់។ លោកប្រធាន Hue បានបើកកិច្ចប្រជុំមួយ ជាមួយក្រសួងព័ត៌មាន និងទូរគមនាគមន៍ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ក្រសួងព័ត៌មាន និងទូរគមនាគមន៍ គឺជាផ្នែកនៃបច្ចេកវិទ្យាឧស្សាហកម្ម និងសេវាកម្ម ប៉ុន្តែ ក្រសួងនេះ ពាក់ព័ន្ធតែផ្នែកបច្ចេកវិទ្យាឌីជីតាល់ប៉ុណ្ណោះ ដែលជាបច្ចេក​វិទ្យា​ស្នូលនៃបដិវត្តន៍ឧស្សាហកម្មទី៤។ ក្រសួង​នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ កំណើនសេដ្ឋកិច្ច​ជាតិ​ប្រកបដោយចីរភាព។ វិស័យព័ត៌មាន និងទូរគមនាគមន័នេះ មានកម្មករសរុប​ចំនួន ១.៥ លាននាក់ នៅតាមអង្គភាពចំនួន ​៨៥,០០០ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីតាល់ផងដែរ។ លើសពីនេះទៀត ​សកម្មភាពផលិតកម្ម និង​ធុរកិច្ច, វិស័យព័ត៌មាន និងទូរគមនាគមន៍ ក៏បានយកចិត្តទុកដាក់ខ្ពស់ផងដែរ លើក្រសួង-ស្ថាប័នដែល​កំពុងអភិវឌ្ឍន៍។ កាលពីក្នុងអាណត្តិ ២០២១-២០២៣ ក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានកសាងច្បាប់ ៤ ដែលរួមមាន វិសោធនកម្មច្បាប់ និងការបន្ថែមមាត្រាមួយចំនួនក្នុង​ច្បាប់ស្តីពី រលកធាតុអាកាសវិទ្យុ វិសោធនកម្មច្បាប់ស្តីពី ការផ្លាស់ប្តូរគ្រឿងអេឡិចត្រូនិច និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី ទូរគម​នាគមន៍ និងសេចក្តីព្រាងច្បាប់​ស្តីពី ឧស្សាហកម្មបច្ចេកវិទ្យាឌីជីតាល់។ លោក Pham Duc Long អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍បានរាយការណ៍ថា ប្រាក់ចំណូល​សរុបដែលបានមកពីវិស័យនេះ កើនដល់ ៣.៨៩៣.៥៩៥ ពាន់លានដុងក្នុងឆ្នាំ២០២២​ ស្នើនឹង ១២.៧%។ សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ត្រូវបានតាក់តែងឡើង ក្នុងពេលចាប់ផ្តើមបញ្ចូល​មាត្រាមួយចំនួនក្នុង ប្រៃសណីយ៍, វិជ្ជាជីវៈតុលាការ, ការផ្សព្វផ្សាយព័ត៌មាន និងរដ្ឋាភិបាលឌីជីតាល់។ ទន្ទឹមពេលជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាម​ នឹងផ្តោតលើការធ្វើបច្ចុប្បន្នភាពរដ្ឋាភិបាលអេឡិច​ត្រូនិច និងរដ្ឋាភិបាលឌីជីតាល់, វេទិកាគ្រប់គ្រងព្រំដែនរួម, ការប្រើ​ប្រាស់បច្ចេកវិទ្យាសំខាន់ៗ​ដើម្បីដោះស្រាយ​បញ្ហាតូចៗមួយចំនួនរបស់វៀតណាម និងលើកទឹកចិត្តដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីតាល់នៅបរទេស…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ០៧-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://vietnamnet.vn/en/vn-sees-grade-promotion-in-digital-government-economy-society-2128922.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`