logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
សមាជិករដ្ឋសភាវៀតណាមពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់​ មួយចំនួនក្នុងសម័យប្រជុំលើកទី ៥
 

សមាជិករដ្ឋសភាវៀតណាមពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួនក្នុងសម័យប្រជុំលើកទី៥

រដ្ឋធានីហាណូយ៖ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ បានដឹកនាំកិច្ចប្រជុំសមាជិករដ្ឋសភាពេញម៉ោងរបស់ខ្លួន ដើម្បីពិនិត្យ​ពិភាក្សាលើបញ្ហាមួយចំនួន ដែលនឹង​ត្រូវ​ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំលើកទី៥ នៃរដ្ឋសភា នាពេលខាងមុខ។ ប្រធានរដ្ឋសភារូបនេះ បានថ្លែងថា ចាប់តាំងពី​ការ​ចាប់ផ្តើមអាណត្តិមក រដ្ឋសភានីតិកាលទី១៥ បានអនុម័តច្បាប់ ១៦ និងសេចក្តី​សម្រេច ២១ ជាមួយនឹងកុងសង់ស៊ីសខ្ពស់។ លោកប្រធាន Hue បានថ្លែងថា ការកសាងច្បាប់ គឺជាចំនុចប្រសព្វមួយនៃសម័យប្រជុំលើកទី៥ នៅពេល​ខាងមុខនេះ ក្នុងអំឡុងពេលដែលសេចក្តីព្រាងច្បាប់សំខាន់ៗ នឹងត្រូវពិនិត្យ និងអនុម័ត។ លោកប្រធាន Hue ក៏បានស្នើឱ្យសមាជិកសភាទាំងមូលយកចិត្តទុកដាក់លើសេចក្តីព្រាងច្បាប់ ៧ ដែលក្នុងនោះមាន​សេចក្តីព្រាងច្បាប់ ៦ នឹង​ត្រូវ​ពិនិត្យពិភាក្សាក្នុងសម័យប្រជុំលើកទី ៥ នោះ រួមមាន សេចក្តីព្រាងច្បាប់ស្តីពី សហករណ៍, សេចក្តីព្រាងច្បាប់ស្តីពី ការដេញថ្លៃ,​ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារសិទ្ធិ​អ្នកប្រើប្រាស់, សេចក្តីព្រាង​​​​ច្បាប់​ស្តីពី ថ្លៃ, សេចក្តីព្រាងច្បាប់ស្តីពី ការធ្វើពាណិជ្ជកម្មគ្រឿងអេឡិចត្រូនិច និងសេចក្តីព្រាង​ច្បាប់ស្តីពី កិច្ចការពារជនស៊ីវិល។ សម្រាប់​សេចក្តី​ព្រាងច្បាប់ភូមិបាល នឹងត្រូវលើកទៅពិនិត្យពិភាក្សា​ក្នុងសម័យប្រជុំលើកទី៦ នាពេលខាងមុខ។ ក្នុងអំឡុងពេលសម័យប្រជុំលើកទី២០ និង២១ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានផ្តល់មតិ​យោបល់​​លើសេចក្តីព្រាងច្បាប់ទាំង ៦ នេះរួចហើយ លោកប្រធាន​ Hue បានបន្ថែមទៀតថា ក្រសួង-ស្ថាប័ន​ដែលធ្វើសេចក្តីព្រាងច្បាប់ និងត្រួតពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងនោះ រហូតមកដល់ពេលនេះ បានឯកភាព​គ្នាលើមតិភាគច្រើន​នៃខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ទាំងនោះ។ សម្រាប់សេចក្តីព្រាងច្បាប់ភូមិបាលដែលគ្រោងនឹងពិនិត្យពិភាក្សានោះ លោក Hue បានកត់សម្គាល់ថា ប្រហែលមានមតិយោបល់ចំនួន ១១.៥ លាន ដែលប្រមូល​បានពី​ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលស្នើឱ្យ​សមាជិកសភាទាំងមូលបន្តពិនិត្យពិភាក្សាលើបញ្ហាសំខាន់ៗនៃសេចក្តីព្រាងច្បាប់នោះ ដែលរួមមានមតិ​យោបល់ស្តីពី សិទ្ធិ និង​ការទទួលខុសត្រូវលើដីរដ្ឋ និងដីរបស់ប្រជាពលរដ្ឋ និងសិទ្ធិ និងកាតព្វកិច្ចអ្នក​ប្រើប្រាស់​​​ដីធ្លី ក្នុងចំណោមបញ្ហាសំខាន់ៗជាច្រើនទៀត៕ http://ព័ត៌មានសភាទ្វីបអាស៊ី ០៥-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/fulltime-deputies-discuss-bills-to-be-debated-at-nas-fifth-session/251044.vnp


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`