logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
រដ្ឋាភិបាលវៀតណាមដាក់ស្នើសេចក្តីព្រាងច្បាប់ស្តីពីការលើកលែងទិដ្ឋាការ រយៈពេល ៤៥ ថ្ងៃ ចំពោះភ្ញៀវទេសចរណ៍ ដែលជាទីផ្សារទេសចរណ៍សំខាន់ៗ
 

ភ្ញៀវទេសចរណ៍បរទេសផឹកកាហ្វេនៅតាមចិញ្ចើមផ្លូវ

គេហទំព័រផ្លូវការនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានឱ្យដឹងថា រដ្ឋាភិបាល​វៀតណាម បានស្នើឱ្យរដ្ឋសភាអនុម័តការ​បង្កើនលើកលែងទិដ្ឋាការ​ស្នាក់នៅមួយ​ជាបី រហូតដល់ ៤៥ ថ្ងៃ សម្រាប់ភ្ញៀវ​ទេសចរណ៍មកពីប្រទេសសំខាន់ៗនានា ដើម្បីជំរុញការស្តារសេដ្ឋកិច្ចជាតិ  នៅក្រោយសម័យជំងឺកូវីដ-១៩។ ទិដ្ឋាការស្នាក់នៅរយៈពេល ៤៥ ថ្ងៃ នេះ នឹងផ្តល់ពេលវេលាកាន់តែច្រើនដល់ជនបរទេស ដើម្បីស្វែងយល់​អំពី​ប្រទេសវៀតណាម និងការស្វែងរកឱកាសធុរកិច្ចសម្រួលដល់ការស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ច​សង្គមឱ្យងើបឡើងវិញ។ ភ្ញៀវទេសចរណ៍ដែលមកពីប្រទេសអឺរ៉ុបមួយចំនួន, ជប៉ុន និងកូរ៉េខាងត្បូង គឺជាទីផ្សារទេសចរណ៍យ៉ាង​សំខាន់របស់​វៀតណាម។ បច្ចុប្បន្ននេះ វៀតណាមបានអនុញ្ញាត​ឱ្យភ្ញៀវទេសចរណ៍ស្នាក់នៅក្នុង​ប្រទេស​របស់ខ្លួន រយៈពេលតែ ១៥ ថ្ងៃ ប៉ុណ្ណោះ ដោយលើកលែងទិដ្ឋាការ។ ភ្ញៀវទេសចរណ៍ជាង ៨១០,០០០ នាក់ មកពីកូរ៉េខាងត្បូង បានមកទស្សនាប្រទេសវៀតណាម ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ បានបង្កើតទីផ្សារ​យ៉ាងធំ​របស់ខ្លួន។ អនុលោមតាមសំណើខាងលើរដ្ឋាភិបាល​ក៏បានស្នើសុំផ្លាស់ប្តូរ​មកប្រើទិដ្ឋាការអេឡិច​ត្រូនិច (e-visa) ផងដែរ។ បច្ចុប្បន្ននេះ មានប្រទេសតែជាង ៨០ ប៉ុណ្ណោះ ទទួលបានទិដ្ឋាការបែបនេះ និង​បង្កើនរយៈពេលទិដ្ឋាការស្នាក់នៅ​នាពេល​បច្ចុប្បន្ន ៣០ ថ្ងៃ រហូតដល់ ៣ ខែ។ រដ្ឋសភាវៀតណាម នឹងពិនិត្យពិភាក្សាលើសំណើទាំងនេះ នៅក្នុងសម័យប្រជុំនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ ទោះបីជា ការបើកសម័យប្រជុំឡើងវិញនៅដើម​ឆ្នាំ២០២៣ នេះ ក្រោយពីជំងឺឆ្លងកូវីដ-១៩ ក៏ដោយ ក៏ប្រទេសវៀតណាមមិនបានរៀបចំទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យបានច្រើនឡើយដែល​ញ៉ាំងឱ្យតួអង្គ​ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ ស្វែងរកការលើកលែងទិដ្ឋាការដើម្បីជួយ​ប្រទេស​វៀតណាម៕ http://ព័ត៌មានសភាទ្វីបអាស៊ី ០៤-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://e.vnexpress.net/news/travel/gov-t-submits-proposal-for-45-day-visa-free-


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`