logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រធានរដ្ឋសភាវៀតណាមផ្តល់អនុសាសន៍លើការអនុវត្តរបស់​ក្រសួងមួយ ក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីតាល់
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមថ្លែងក្នុងកិច្ចប្រជុំការងារ (Photo: VNA)

រដ្ឋធានីហាណូយ៖ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម​វៀតណាម បានសាទរនូវសមិទ្ធផលនានា ដែលសម្រេចបានដោយក្រសួងព័ត៌មាន និងទូរគមនាគមន៍ ជាពិសេស ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីតាល់របស់ខ្លួនក្នុងកិច្ចប្រជុំការងារមួយជាមួយក្រសួងនេះ ក្នុង រដ្ឋធានីហាណូយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ​លោក Hue បានថ្លែងថា ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីតាល់នេះ ក៏នឹង​ត្រូវបានពិនិត្យពិភាក្សាផងដែរ នៅក្នុងកិច្ចប្រជុំមួយ ក្នុងចំណោមកិច្ចប្រជុំ ៣ នៃវេទិកា​យុវជនសមាជិក​សភា​នៃសហភាពអន្តរសភាលើកទី៩ (the ninth Inter-Parliamentary Union (IPU) Forum of Young Parliamentarians) ដែលនឹងគ្រោងធ្វើ​នៅ​ខែកញ្ញា ឆ្នាំ២០២៣ ក្នុង​រដ្ឋធានីហាណូយ ដែលយើងនឹង​មើលឃើញ​នូវការចូលរួមរបស់ក្រសួងព័ត៌មាន និងទូរគមនាគមន៍។ ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមរូបនេះ បានទទូចឱ្យក្រសួងនេះ ដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការ​ត្រៀម​រៀបចំខ្លឹមសារនានានៃវេទិកានោះ និងបង្កើនការងារ​ព័ត៌មាន​​​ជាមុន ក្នុងអំឡុងពេលព្រឹត្តិការណ៍ និង​ក្រោយព្រឹត្តិការណ៍។ លោក Hue ក៏បានស្នើឱ្យក្រសួងព័ត៌មាន​ និងទូរគមនាគមន៍ធ្វើការសហការគ្នា​ជាមួយ​ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីរៀបចំពិព័រណ៍​ក្នុង​ក្របខ័ណ្ឌនៃវេទិកានេះ រួមទាំង ការដាក់តាំងបង្ហាញផលិតផលមួយ ក្រោមកម្មវិធី «ឃុំមួយ, ផលិតផលមួយ» (One Commune, One Product, OCOP  programme)។ ក្នុងការកត់សម្គាល់របស់លោក, លោក Nguyen Manh រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានសន្យាថា នឹងត្រៀមរៀបចំឱ្យបានល្អបំផុត សម្រាប់ព្រឹត្តិការណ៍​នេះ ដោយលោកបានអះអាងថា ក្រសួង នឹងណែនាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ រួមដៃគ្នាកសាងស្ថាប័ននីតិប្បញ្ញត្តិអេឡិចត្រូនិច។ យោងតាម​របាយការណ៍ដែលបាន​បង្ហាញក្នុង​​​​កិច្ចប្រជុំនោះ វិស័យព័ត៌មាន និងទូរគមនាគមន៍ បានកើនឡើង ១២.៤% ជារៀងរាល់ឆ្នាំ លើសអាណត្តិ ៥ ឆ្នាំ មុន។ កាលពីឆ្នាំ២០២២ របាយការណ៍របស់​ក្រសួងនេះ បានបង្ហាញពី​ផលចំណូលពាណិជ្ជកម្មជាង ៣.៨៩ ពាន់កោដិដុង ស្មើនឹង (១៦៥.៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក) បានរួមចំណែកជាង ៩៨.៩៨ លានលានដុង ចូលក្នុងថវិការដ្ឋ និងបានប្រើប្រាស់កម្លាំងពលកម្មប្រហែល ១.៥ លាននាក់៕ http://ព័ត៌មានសភាទ្វីបអាស៊ី ៣០-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-commends-ministrys-performance-in-digital-transformation/250689.vnp


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`