logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
គណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមសន្និបាតសហភាពអន្តរសភា លើកទី ១៤៦ នៅប្រទេសបារ៉ែន
 

លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមចូលរួមពិធីបើកសន្និបាតសហភាពអន្តរសភា លើកទី ១៤៦ (the 146th Inter-Parliamentary Union, IPU) នៅប្រទេសបារ៉ែន

រដ្ឋធានីម៉ាណាម៉ា៖ គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក Tran Thanh Man អនុប្រធានរដ្ឋសភាវៀតណាម បានចូលរួមក្នុងពិធីបើកសន្និបាតសហភាពអន្តរសភាលើកទី ១៤៦ (the 146th Inter-Parliamentary Union, IPU) ក្នុងព្រះរាជាណាចក្របារ៉ែន កាលពីថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) ដែលមានការចូលរួមពីប្រតិភូសភាជិត ២.០០០ នាក់ មកពីជិត ១៤០ ប្រទេស នៅទូទាំងពិភពលោក។ កាលពីលើកមុន គណៈប្រតិភូសភាវៀតណាមនេះ បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ជប៉ុន ចិន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង), កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយអាស៊ី-ប៉ាស៊ីហ្វិច និង​វេទិកា​សមាជិកាសភា។  គណៈប្រតិភូនេះ នឹងចូលរួមសម័យប្រជុំពេញអង្គនៃសន្និបាតសហភាពអន្តរសភា, កិច្ចប្រជុំ​ក្រុមប្រឹក្សាត្រួតពិនិត្យ និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃមហាសន្និបាត, វេទិកាសមាជិកសភា                     វ័យក្មេង​ និងកិច្ចប្រជុំក្រៅផ្លូវការជាច្រើនទៀត។ ថ្លែងក្នុងមហាសន្និបាតនោះ ព្រះអង្គម្ចាស់ Shaikh Shaikh Khalid bin Abdullah Al Khalifa ឧបនាយករដ្ឋមន្ត្រីបារ៉ែន បានអំពាវនាវឱ្យគណៈប្រតិភូសភាដែលបានអញ្ជើញមកចូលរួមទាំងអស់ឈាន​ដល់កុងសង់ស៊ីសមួយ ដើម្បីសម្រេចគោលដៅលើកកម្ពស់ការយោគយល់គ្នា និងការរួមរស់ជាមួយ​គ្នាប្រកប​ដោយសន្តិភាព រួមទាំងភាពជាដៃគូអន្តរជាតិស៊ីជម្រៅ ដើម្បីសម្រេចបាននូវសន្តិភាព និងសន្តិសុខ ផងដែរ។ ព្រះអង្គម្ចាស់ Al Khalifa បានមានបន្ធូលថា សន្និបាតសហភាពអន្តរសភាលើកទី១៤៦ នេះ មានគោល​បំណេង​ស្វែងរកកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាម និងវិបត្តិនានា, គាំទ្រគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) តាមរយៈដំណោះស្រាយប្រកបដោយសមធម៌, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងការសម្រួលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគលើគម្រោងថាមពលកែច្នៃ។ ព្រះអង្គម្ចាស់ Al Khalifa បានអះអាងជាថ្មីទៀតថា ប្រទេសបារ៉ែនប្តេជ្ញាថា នឹងជំរុញកិច្ចខិតខំប្រឹងប្រឹង ដើម្បីលើកកម្ពស់ស្ថិរភាព សន្តិសុខ និងសន្តិភាពសកល៕

​                 ព័ត៌មានសភាទ្វីបអាស៊ី ១៣-០៣-២៣-កែវ ធាវី   ប្រែសម្រួលពី៖  https://en.vietnamplus.vn/vietnam-attends-146th-interparliamentary-union-assembly/249722.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`