logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
រដ្ឋសភាវៀតណាមនឹងតែងតាំងប្រធានាធិបតីនៅសប្តាហ៍នេះ
 

លោក Vo Van Thuong សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស

រដ្ឋធានីហាណូយ៖ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបើកកិច្ចប្រជុំវិសាមញ្ញមួយ​នៅ​សប្តាហ៍នេះ។ កិច្ចប្រជុំនេះ ត្រូវបានមន្ត្រី និងអ្នកការទូតនានារំពឹងថា នឹងបញ្ជាក់អំពីការជ្រើសតាំង​ប្រធានា​ធិបតីវៀតណាមថ្មី ចំពេលមានការរុះរើថ្នាក់ដឹកនាំ ដែលត្រូវបានធ្វើឡើងដើម្បីបោសសំអាតអំពើ​ពុក​រលួយ។ មន្ត្រី និងអ្នកការទូតជាច្រើនរូប បានថ្លែងថា ប្រធានាធិបតីរូបនេះ ជាតួនាទីក្នុងពិធីផ្លូវការយ៉ាងសំខាន់ ដែលស័ក្តិសមនឹង លោក Vo Van Thuong  អាយុ ៥២ ឆ្នាំ ជាសមាជិកការិយាល័យ នយោបាយមជ្ឈិមបក្ស​ក្មេងជាងគេនាពេលបច្ចុប្បន្ននេះ ដែលជាស្ថានប័នកំពូលរបស់ជាតិ។ ការតែងតាំងរបស់លោក Thuong នេះ ធ្វើឡើងចំពេលយុទ្ធនាការបោសសំអាតអំពើពុករលួយ              ខណៈ​ដែលមន្ត្រីរាប់រយនាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត និងឥស្សរជននយោបាយកំពូលៗជាច្រើន​រូបទៀត ត្រូវបានបញ្ចប់មុខតំណែង រួមទាំង ឧបនាយករដ្ឋមន្ត្រី ២ រូប ផងដែរ។ លោក Thuong ត្រូវបានគេមើលឃើញថា ជាការបិទផ្លូវឥស្សរជនដ៏មានអំណាចភាគច្រើនរបស់           វៀតណាម។ លោក Nguyen Phu Trong អគ្គលេខាធិការបក្ស គឺជាស្ថាបនិកដ៏សំខាន់នៃយុទ្ធនាការ​ប្រឆាំង​អំពើពុករលួយនេះ។ ប្រធានាធិបតីវៀតណាមរូបនេះ ស្ថិតក្នុងចំណោមឥស្សរជននយោបាយកំពូលៗ ៤រូប ក្នុងប្រទេស រួមជាមួយអគ្គលេខាបក្ស នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា។ រដ្ឋសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញមួយនៅសប្តាហ៍នេះ នេះបើយោងតាមព័ត៌មាន ដែលត្រូវបាន​បង្ហោះ​នៅលើគេហទំព័ររដ្ឋបាលមូលដ្ឋានខេត្ត Khanh Hoa និង Binh Phuoc ភាគខាងត្បូងប្រទេស​វៀតណាម។ កិច្ចប្រជុំវិសាមញ្ញនេះ នឹងចាប់ផ្តើមនៅថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ ខាងមុខ៕

​                 ព័ត៌មានសភាទ្វីបអាស៊ី ២៨-០២-២៣-កែវ ធាវី ​ប្រែសម្រួលពី៖ https://www.todayonline.com/world/vietnam-parliament-appoint-new-president-week-sources-2117696



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`