logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
សមាជិកសភាអឺរ៉ុប វាយតម្លៃខ្ពស់ចំពោះកេរ្តិ៍ឈ្មោះរបស់ប្រទេសវៀតណាម
 

ផលិតផលជលផល ស្ថិតក្នុងចំណោមការនាំចេញដ៏សំខាន់របស់វៀតណាមទៅកាន់សហភាពអឺរ៉ុប

លោក Jan Zahradil សមាជិកសភាអឺរ៉ុប(EP)បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងកេរ្តិ៍ឈ្មោះរបស់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប(EU) និងសាធារ ណរដ្ឋឆែក នៅក្នុងជំនួបនាពេលថ្មីៗនេះជាមួយឯកអគ្គរដ្ឋទូតវៀតណាមមួយចំនួន។ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក ប៉ូឡូញ ស្លូវ៉ាគី និងព្រះរាជាណាចក្របែលហ្ស៊ិក ក្នុងទីក្រុង Mikulov នៃសាធារណរដ្ឋឆែកកាលពីថ្ងៃទី០៨ ដល់ថ្ងៃ ទី០៩ ខែកក្កដា លោក Zahradil បានមានប្រសាសន៍ថា សមាជិកសភាអឺរ៉ុបបានអនុម័តរបាយការណ៍ស្តីពី យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលបង្ហាញពីស្ថានភាពនៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក និងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់សហភាពអឺរ៉ុបជាមួយ ដៃគូក្នុងតំបន់។ ជាពិសេស លោក Zahradil បានមានប្រសាសន៍ថា របាយការណ៍នេះបានអំពាវនាវឱ្យ សមាជិក EU ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរបស់ EU-វៀតណាម(EVIPA)ដើម្បីឱ្យ វាអាចចូលជាធរមានបានឆាប់ និងបង្កើតលក្ខខណ្ឌដ៏ល្អប្រសើរសម្រាប់ការជំរុញការវិនិយោគរបស់EU នៅ ក្នុងតំបន់ និងវៀតណាម។ ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានមានប្រសាសន៍ដឹងថា វៀតណាម និង EU បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការ អភិវឌ្ឍទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរបស់ពួកគេ។ លោកបានកត់ សម្គាល់ថា បច្ចុប្បន្ន EU គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ និងជាប្រទេសនាំចូលធំទី២របស់វៀតណាម។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ១៤.៨% ដល់ ៦៣.៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ទោះបីជាមាន ផលប៉ះពាល់នៃជំងឺរាតត្បាតកូវី-១៩ក៏ដោយ។ លោក Zahradil បានមានប្រសាសន៍ថា វៀតណាមទទួលបានមុខតំណែងពិសេសនៅអាស៊ីអាគ្នេយ៍ នៅពេលដែលខ្លួនជាប្រទេសតែមួយគត់ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(EVFTA) និងកិច្ចព្រម ព្រៀងការពារការវិនិយោគ(EVIPA)ជាមួយ EU ដែលជាអត្ថប្រយោជន៍សម្រាប់ប្រទេសវៀតណាមក្នុងការ ទាញយកប្រយោជន៍ពីឱកាសសម្រាប់អភិវឌ្ឍន៍។ លោក Zahradil បានមានប្រសាសន៍បន្ថែមថា ក្នុងតំណែង ជាប្រធានក្រុមប្រឹក្សាEU ចាប់ពីពេលនេះដល់ចុងឆ្នាំ២០២២ ប្រទេសរបស់លោកនឹងមានឱកាសកាន់ តែច្រើនក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរបស់ EU ជាមួយវៀតណាម ៕

ព័ត៌មានសភាអន្តរជាតិ ១២-០៧-២២-ផាត់ ត្រដែត

  ប្រែសម្រួលពី៖ https://en.vietnamplus.vn/member-of-european-parliament-highly-values-vietnams-stature/233505.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`