logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
សមាជិករដ្ឋសភាវៀតណាម និងបែលហ្ស៊ិក ព្យាយាមជំរុញទំនាក់ទំនងសភា
 

គណៈប្រតិភូនៃក្រុមមិត្តភាពសភាវៀតណាម-បែលហ្ស៊ិកកំពុងបំពេញទស្សនកិច្ចការងានៅក្នុងប្រទេស បែលហ្ស៊ិក

គណៈប្រតិភូនៃក្រុមមិត្តភាពសភាវៀតណាម-បែលហ្ស៊ិក កំពុងបំពេញទស្សនកិច្ចការងាររយៈពេល ៤ថ្ងៃនៅអឺរ៉ុប ក្នុងអំឡុងពេលជួបសន្ទនាការងារ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ផ្នែកច្បាប់ និងកិច្ចពិភាក្សាអំពីតួនាទីរបស់អ្នកវិទ្យាសាស្ត្រក្នុងសកម្មភាពនីតិប្បញ្ញត្តិ។ កាលពីថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ដឹកនាំដោយលោក Nguyen Van Hien ប្រធានក្រុមមិត្តភាពសភា និងជាប្រធានវិទ្យាស្ថានសិក្សា នីតិកម្មនៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម បានជួបសន្ទនាការងារជាមួយសមាជិកនៃក្រុម​មិត្តភាព​សភា​បែលហ្ស៊ិក-វៀតណាម នៅរដ្ឋធានីប្រ៊ុចសែល។ លោក Andries Gryffroy អនុប្រធានទី១​ព្រឹទ្ធសភានៃ​ព្រះរាជាណាចក្របែលហ្ស៊ិក និងជាប្រធានក្រុមមិត្តភាពសភាបែលហ្សិក-វៀតណាមបានមាន ប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ក៏ដូចជាក្រុមមិត្តភាពសភាទាំងពីរ។ ភាគីម្ចាស់ផ្ទះបានអំពាវនាវឱ្យភាគីទាំងពីរបង្កើនការបំពេញទស្សនកិច្ច ទៅវិញទៅមកនៅគ្រប់កម្រិតនាពេលខាងមុខ។ ក្នុងឱកាសនោះ លោក Hien ក៏បានអញ្ជើញថ្នាក់ដឹកនាំសភា​បែលហ្ស៊ិក និងលោក Gryffroy ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ លោក Hien ក៏បាន ស្នើឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្តល់សច្ចាប័នរបស់បែលហ្ស៊ិកចំពោះកិច្ចព្រម​ព្រៀងការពារការវិនិយោគរបស់សហភាពអឺរ៉ុប-វៀតណាម(EVIPA)។ សភាតំបន់ Flanders គឺជាសភា ដំបូងគេដែលបានផ្តល់សច្ចាប័នលើ EVIPA ក្នុងចំណោមសភាទាំងប្រាំមួយនៅក្នុងប្រទេសប្រទេសបែលហ្ស៊ិក ដែលចាំបាច់ត្រូវអនុម័តកិច្ចព្រមព្រៀងនេះនៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរហូតដល់ថ្ងៃទី០៨ ខែកក្កដា គណៈប្រតិភូរដ្ឋសភាវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមជាមួយលោក Eliane Tillieux ប្រធានសភាតំណាងបែលហ្ស៊ិក និងជួបប្រជុំជាមួយស្ថាប័ន និងវិទ្យាស្ថានមួយចំនួននៃសភា និងរដ្ឋាភិបាលបែលហ្ស៊ិក ៕

ព័ត៌មានសភាអន្តរជាតិ ០៧-០៧-២២-ផាត់ ត្រដែត

  ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnamese-belgian-parliamentarians-seek-to-boost-relations/232264.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`