logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រទេសវៀតណាម និងចិន ឯកភាពគ្នាលើវិធានការជំរុញទំនាក់ទំនងសភា
 

លោក Tran Thanh Man ជួបសន្ទនាការងារតាមប្រព័ន្ធនិម្មិតជាមួយលោក Wang Chen

កាលពីថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋ សភាសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Wang Chen និងអនុប្រធានគណៈកម្មាធិការអចិ ន្ត្រៃយ៍នៃសភាប្រជាជនសាធារណរដ្ឋប្រជាមានិតចិន(NPC) បានជួបសន្ទនាការងារតាមប្រព័ន្ធនិម្មិត។ ភាគីទាំងពីរបានចែករំលែកទស្សនៈថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានបន្តរីកចម្រើនដោយមាន ការផ្លាស់ប្តូរ និងកិច្ចប្រជុំគ្រប់កម្រិតបានធ្វើឡើងជាញឹកញាប់ក្នុងទម្រង់ដែលអាចបត់បែនបាន។ ជាពិសេស អគ្គលេខាបក្សវៀតណាម និងចិនបានជួបពិភាក្សាគ្នាតាមទូរសព្ទចំនួន៤ដងក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ដោយជួយបង្កើនទំនុកចិត្តផ្នែកនយោបាយ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយ សុខដុមរមនា និងស្ថិរភាពនៃទំនាក់ទំនងរបស់បក្ស និងប្រទេសទាំងពីរ។ លោក Man បានអះអាងថា កិច្ច សហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងសភាទាំងពីរបង្កើតបានជាផ្នែកសំខាន់នៃទំនាក់ ទំនងរវាងបក្ស និងប្រទេសទាំងពីរ។ អាស្រ័យហេតុនេះ ភាគីទាំងពីរបានឯកភាពបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ របស់ភាគីរៀងៗខ្លួន អនុវត្តន៍ប្រកបដោយផ្លែផ្កានូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ រវាងរដ្ឋសភាវៀតណាម និងសភាប្រជាជនចិន ព្រមទាំងអនុវត្តន៍សកម្មភាពកិច្ចសហប្រតិបត្តិការដែលបានឯកភាពក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធនិម្មិតរវាងលោក Vuong Dinh Hue ប្រធានរដ្ឋសភា វៀតណាម និងសមភាគីចិនលោក Li Zhanshu ប្រធានសភាប្រជាជនចិន កាលពីខែមិថុនា ឆ្នាំ២០២១។ លោក Man បានកត់សម្គាល់ថា វៀតណាមសង្ឃឹមថាដំណើរទស្សនកិច្ចកម្រិតខ្ពស់ទ្វេភាគីទៅវិញទៅមក នឹងត្រូវបានរៀបចំក្នុងពេលឆាប់ៗនេះក្នុងឆ្នាំ២០២២។ ដោយចែករំលែកនូវទស្សនៈរបស់លោក Man ស្តីពីតម្រូវការក្នុងការពង្រឹងចំណងមិត្តភាពសភា លោក Wang បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំសភាប្រជាជនចិនតែងតែយកចិត្តទុកដាក់ និងខិតខំពង្រឹងទំនាក់ ទំនងរបស់បក្ស និងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសភារបស់ពួកគេ។លោក Wang បាន មានប្រសាសន៍បន្ថែមទៀតថា ប្រទេសចិននឹងបន្តជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក Wang ក៏បានចែករំលែកនូវមតិយោបល់របស់ភាគីវៀតណាមអំពីការជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ រួមជាមួយនឹងការប្រកាន់ខ្ជាប់នូវការយល់ឃើញរួមស្តីពីការថែរក្សាសន្តិភាព និង ស្ថិរភាពនៅ សមុទ្រខាងកើត ៕

                                                                                      ព័ត៌មានសភាអន្តរជាតិ ០១-០៧-២២-ផាត់ ត្រដែត

  ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-china-agree-on-measures-to-further-promote-parliamentary-ties/231915.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`