logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
សមាជិកសភាវៀតណាម៖ សមាជិកសភាអាល្លឺម៉ង់ជំរុញកិច្ចសហប្រតិបត្តិការ ដែលជាឱកាស់ល្អសម្រាប់វៀតណាម
 

លោក  Vu Quang Minh (ស្តាំ) និង Andreas Scheuer សមាជិកសភាអាល្លឺម៉ង់ (Photo: VNA)

រដ្ឋធានីហាណូយ៖ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ លោក Vu Quang Minh ឯកអគ្គ រដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (German Bundestag) បានជួបពិភាក្សាការងារជាមួយលោក Andreas Scheuer សមាជិកសភាជាន់ទាបអាល្លឺម៉ង់ និងជាប្រធានកម្មវិធីផ្តួចផ្តើមគំនិតស្ពានអាស៊ី(Asian Bridge Initiative program)ស្តីពី ទស្សនៈវិស័យសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប ជាពិសេសប្រទេស អាល្លឺម៉ង់។ ភាគីនៃប្រទេសទាំងពីរបានឯកភាពគ្នាថា នៅមានឱកាសច្រើនដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ទ្វេភាគី​ រវាងវៀតណាម និងអាល្លឺម៉ង់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ ភាគីនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ គ្រប់កម្រិត រួមទាំង គណៈប្រតិភូផ្នែកធុរកិច្ចផងដែរ ដើម្បីពាំនាំព័ត៌មានដ៏មានសក្តានុពលរបស់ប្រទេស              វៀតណាម និងផ្នែកធុរកិច្ចរបស់វៀតណាម ឱ្យបានកាន់តែជិតជាមួយដៃគូក្នុងប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប។ លោក Scheuer ដែលជាអតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធឌីហ្ស៊ីតាល់អាល្លឺម៉ង់បានអះអាងថា គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីខាងលើ មានបំណងចង់បង្កើនការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងវៀតណាម និងអាល្លឺម៉ង់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កម្លាំងពលកម្ម វប្បធម៌ ការផ្លាស់ប្តូរចំណេះដឹង និងការផ្ទេរបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផងដែរ៕

ព័ត៌មានសភាអន្តរជាតិ ២៤-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.vietnamplus.vn/large-room-for-vietnam-germany-to-boost-cooperation-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`