logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ប្រធានរដ្ឋសភា ៖ វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនង ជាប្រពៃណីជាមួយប្រទេសម៉ូសំប៊ិក
 

លោក Vuong Dinh Hue ក្នុងអំឡុងពេលជួបសន្ទនាការងារជាមួយគណៈប្រតិភូនៃប្រទេសម៉ូសំប៊ិក

លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍ ថា វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការ និងមិត្តភាពជាប្រពៃណីជាមួយប្រទេសម៉ូសំប៊ិក ហើយចាត់ទុកម៉ូសំប៊ិកជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកទាំង៥ ដែលខ្លួនផ្តល់ អាទិភាពលើទំនាក់ទំនងនយោបាយ ការទូត និងសេដ្ឋកិច្ច។ លោក Hue បានធ្វើការកត់សម្គាល់បែនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Esperanca Laurinda Francisco Nhiuane Bias ប្រធានសភានៃសាធារណរដ្ឋម៉ូសំប៊ិក បន្ទាប់ពីពិធីទទួលស្វាគមន៍ជា ផ្លូវការនៅរដ្ឋធានីហាណូយ កាលពីថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។ លោក Hue បានមានប្រសាសន៍ ថា ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នយោបាយនៃដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់ប្រធានសភាម៉ូសំប៊ិក។ លោកស្រី Bias ក៏បានថ្លែងអំណរគុណចំពោះវៀតណាម ចំពោះជំនួយ និងការគាំទ្រសម្រាប់ប្រទេសរបស់លោកស្រីនៅក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែង រួមទាំងការបោះ ឆ្នោតរបស់ខ្លួនសម្រាប់ប្រទេសម៉ូសំប៊ិក ដើម្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិសម្រាប់អាណត្តិ២០២៣-២០២៤។ លោកស្រី Bias បានកត់សម្គាល់ថា ប្រទេសទាំងពីរបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនលើវិស័យដូចជា ការថែទាំសុខភាព ការអប់រំ និងកសិកម្ម។ សហគ្រាសវៀតណាមមួយចំនួនក៏កំពុងចូលរួមក្នុងវិស័យទូរគមនាគមន៍ និងកសិកម្ម នៅក្នុងប្រទេសម៉ូសំប៊ិកផងដែរ។ ដោយសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ លោក Hue បានផ្តល់អនុសាសន៍ថា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរគួរតែបង្កើនដំណើរទស្សនកិច្ចទៅវិញទៅមកនៅគ្រប់កម្រិត ជាពិសេសគឺកម្រិតខ្ពស់រវាងភាគី រដ្ឋាភិបាល សភា ក្រសួង ស្ថាប័ន មូលដ្ឋាន និងកិច្ចការធុរៈកិច្ច។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ពួកគេយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដោយសម្តែងនូវសេចក្តីរីករាយដែលអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរនឹង ត្រូវបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចនេះ។ បន្ទាប់ពីកិច្ចពិភាក្សា លោក Hue និងលោកស្រី Bias បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ៕

http://ព័ត៌មានសភាអន្តរជាតិ ២១-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-attaches-special-importance-to-traditional-ties-with-mozambique-na-chairman/231403.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`