logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
ជុំទីមួយនៃការបោះឆ្នោតសភារបស់ប្រទេសបារាំងចាប់ផ្តើម
 

ប្រជាជននៃសាធារណរដ្ឋបារាំងចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត

កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ ជុំទីមួយនៃការបោះឆ្នោតសភានៃសាធារណរដ្ឋបារាំង សម្រាប់ឆ្នាំ២០២២ បានចាប់ផ្តើម នៅក្នុងទីក្រុងធំៗរបស់ប្រទេសបារាំង (តំបន់នៃប្រទេសនេះតាមភូមិ សាស្រ្តនៅអឺរ៉ុប)សម្រាប់អ្នកបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភាចំនួន ៥៧៧រូប សម្រាប់រដ្ឋសភា។ យោងតាមក្រសួងមហាផ្ទៃ បេក្ខជនប្រមាណ ៦៣០០រូប មកពីគណបក្សនយោបាយចំនួន២០ នឹង ប្រកួតប្រជែងដណ្តើមយកអាសនៈក្នុងរដ្ឋសភា។ គណបក្សដែលឈ្នះឆ្នោតត្រូវការ ២៨៩អាសនៈ ដើម្បីទទួលបានសំឡេងភាគច្រើនដាច់ខាត។ ប្រសិនបើបេក្ខជនទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុង ជុំទីមួយ ច្រើនជាង៥០%នៃសំឡេងឆ្នោត និងអត្រាអ្នកបោះឆ្នោតមិនតិចជាង២៥% លោកឬលោកស្រីត្រូវបានជ្រើសរើសដោយមិនចាំបាច់ឆ្លងចូលជុំទីពីរ។ បេក្ខជនដែលទទួលបានការគាំទ្រយ៉ាងហោចណាស់ ១២.៥%នៃអ្នកចុះឈ្មោះបោះឆ្នោតក្នុងជុំទីមួយនឹងឈានចូលទៅជុំទីពីរនៅថ្ងៃទី១៩ ខែមិថុនា។ ការិយា ល័យ​បោះឆ្នោតបាន​បើកដំណើរការចាប់​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៦ល្ងាច នៅថ្ងៃបោះឆ្នោតទាំងពីរលើក។ នៅទីក្រុងធំៗដូចជា Paris, Lyon, Marseille ការិយាល័យពួកគេនឹងបិទនៅម៉ោង ៨យប់។ តំណាងរាស្រ្ត នីមួយៗត្រូវបានបោះឆ្នោតជ្រើសរើសនៅក្នុងមណ្ឌលមួយ ដែលក្នុងនោះទីក្រុងធំៗរបស់ប្រទេសបារាំងមាន ៥៣៩អាសនៈ និងទឹកដីក្រៅប្រទេសមាន ២៧អាសនៈ ។ តំណាងរាស្ត្រចំនួន ១១រូប ទៀតនឹងតំណាងឱ្យ ជនជាតិបារាំងដែលរស់នៅក្រៅប្រទេស។ តំណាងរាស្ត្រត្រូវបានជ្រើសរើសដោយផ្ទាល់សម្រាប់អាណត្តិរយៈ ពេល៥ឆ្នាំ។ លទ្ធផល​បោះឆ្នោត​បឋម​គ្រោង​នឹង​ប្រកាស​នៅ​ក្រោយ​ម៉ោង ៨យប់ (ម៉ោងក្នុងស្រុក)។ ប៉ុន្តែដោយ សារ​អត្រា​អ្នកចូលរួម​បោះឆ្នោត​ទាប ​អាច​នឹង​មាន​សមាជិក​សភា​ពីរបីរូប​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ជាប់ឆ្នោត នៅ​ក្នុង​ជុំទីមួយ ៕

http://ព័ត៌មានសភាអន្តរជាតិ ១៣-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220611/e367d140324349bfb86e0b5244881b04/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`