logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស VENEZUELA (BOLIVARIAN REPUBLIC) / មើលលម្អិត
សភាវ៉េណេស៊ុយអេឡា រំលឹកទិវាបុណ្យឯករាជ្យជាតិ
 

ពិធីរំលឹកខួបលើកទី២១២ នៃការប្រកាសទិវាឯករាជ្យជាតិក្នុងរដ្ឋសភាវ៉េណេស៊ុយអេឡា

កាលពីថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋសភានៃសាធារណរដ្ឋវ៉េណេស៊ុយអេឡា បានប្រារព្ធពិធី រំលឹកខួបលើកទី២១២ នៃការប្រកាសទិវាឯករាជ្យជាតិ។ ពិធីនេះ​​​​ប្រព្រឹត្តិទៅក្នុងសាលប្រជុំនៃរដ្ឋសភាវ៉េណេស៊ុយអេឡា ដោយមានការអញ្ជើញចូលរួមពីតំណាង នៃសា្ថប័នសាធារណៈ, អាជ្ញាធរជាន់ខ្ពស់របស់រដ្ឋាភិបាល និងរដ្ឋ, អភិបាល​​ក្រុង, មន្ត្រីជាន់ខ្ពស់នៃកងកម្លាំង ប្រដាប់អាវុធជាតិបូលីវី មន្រ្តីទូតនៅរដ្ឋធានីការ៉ាកាស និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ ផ្តើមរបៀបវារៈនៃពិធី​នេះ គឺការអាន​ច្បាប់​ស្តីពី​​​​សេចក្តីប្រកាសឯករាជ្យក្នុងឆ្នាំ១៨១១ ដោយនាយឧត្តមសេនីយ៍ឯក Gloria Castillo ដែលបាន​រៀប​រាប់ពី​គ្រានៅ​ពេលដែល​របបរាជា​និយមអេស្ប៉ាញ ត្រូវបាន បំបាត់ ចោលពីទឹកដី​វ៉េណេ ស៊ុយអេឡា។ លោក Castillo បានចង្អុលបង្ហាញថា “យើង​មានការប្តេជ្ញាចិត្តដែលពុំអាចគេចផុតបាន​ដើម្បីរក្សាភ្លើងដ៏ពិសិដ្ឋ និងពង្រឹងតម្លៃសីលធម៌ ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដែល​ផ្តល់នូវស្ថិរភាពសង្គម និងនយោបាយដ៏អស្ចារ្យបំផុត”។ លោក Castillo បានផ្តល់សច្ចានុមតិ​បន្ថែម​ទៀតថា សព្វថ្ងៃពួកគេមានមាតុភូមិសេរី និងឯករាជ្យ ដូចមានកត់ត្រាក្នុងសេចក្តីប្រកាសឯករាជ្យ កាលពី​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៨១១។នៅក្នុងពិធី ដ៏ឱឡារិកក្រោម អធិបតីភាព របស់ លោក Delcy Rodriguez អនុប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡា ត្រូវបានអញ្ជើញឱ្យបើកហឹបដែលមានផ្ទុកនូវច្បាប់នៃ​សេចក្តី​ប្រកាស​ឯករាជ្យនៅឆ្នាំ១៨១១ (the book of Minutes of the Supreme Congress of 1811) ដែលជាឯកសារដែលសរសេរដោយលោក Juan German Roscio និងលោក Francisco Isnardi ៕                                                                                                   ព័ត៌មានសភាទ្វីបអាមេរិក ០៧-០៧-២៣-ផាត់ ត្រដែត  ប្រែសម្រួលពី៖ https://www.plenglish.com/news/2023/07/05/venezuelan-parliament-recalls-national-independence-day/


អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`