logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
សមាជិកាព្រឹទ្ធសភាសហរដ្ឋអាមេរិក ១ រូប ធ្វើទស្សនកិច្ចនៅកោះ តៃវ៉ាន់ ខណៈដែលចិនកំពុងបង្កើនការគំរាមកំហែង
 

លោកស្រី Tammy Duckworth សមាជិកាព្រឹទ្ធសភាសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់

ទីក្រុងតៃប៉ិ៖ នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់កោះតៃវ៉ាន់ (សាធារណរដ្ឋចិន) លោកស្រី Tammy Duckworth សមាជិកាព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានអះអាងជាថ្មីពីការគាំទ្រដីកោះមួយនេះ ស្របពេលដែលសាធារណរដ្ឋប្រជាមានិតចិនកំពុងបង្កើនការគំរាមកំហែង។ កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ លោកស្រី Duckworth បានជួបពិភាក្សាការងារជាមួយលោកស្រី Tsai Ing-wen ប្រធានាធិបតីនៃសាធារណរដ្ឋចិន ហើយបានសង្កត់ធ្ងន់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធលើវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ រវាងរដ្ឋាភិបាលកោះតៃវ៉ាន់ និងរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន។ កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ជាទឹកដី ដែលត្រូវដាក់បញ្ចូលជាឧបសម្ព័ន្ធដោយកងកម្លាំងយោធារបស់ខ្លួន ហើយបានបញ្ជូនយន្តហោះចម្បាំង ៣០ គ្រឿង ចូលទៅក្នុងដែនអាកាសកៀកនឹងកោះនេះ។ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឱ្យដឹងថា ខ្លួនបានឆ្លើយតបដោយយន្តហោះប្រដេញដែលបំពាក់ប្រព័ន្ធឱ្យសញ្ញាកាំជ្រួចការពារលើអាកាស និងបាន ចេញការព្រមាននានាតាមវិទ្យុ។ ក្នុងការកត់សម្គាល់របស់លោកស្រីចំពោះលោកស្រី Tsai លោកស្រី Duckworth  បានថ្លែងថា លោកស្រីចង់សង្កត់ធ្ងន់លើការគាំទ្ររបស់យើង ចំពោះសន្តិសុខកោះតៃវ៉ាន់។ លោកស្រី Duckworth ក៏បានថ្លែងអះអាងផងដែរ អំពីការគាំទ្រយ៉ាងខ្លាំងរបស់ភាគីទាំងពីរឱ្យ មានសេចក្តីព្រាងច្បាប់មួយ ដែលជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងយោធារបស់តៃវ៉ាន់ និងឆ្មាំជាតិរបស់សហរដ្ឋអាមេរិក។ លោកស្រី Tsai បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលបានជំរុញឱ្យមានសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងរូបលោកស្រី Duckworth ផងដែរ ដែលបានបន្តឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើបញ្ហាសន្តិសុខពាក់ព័ន្ធនឹងកោះតៃវ៉ាន់៕                                                                                                       ព័ត៌មានសភាអន្តរជាតិ ០១-០៦-២២- កែវ ធាវី ប្រែសម្រួលពី៖ https://www.local10.com/news/world/2022/05/31/us-senator-visits-taiwan-as-china-ups-military-threat/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`