logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
ភ្ញាក់ផ្អើល! អាមេរិក ​ផ្តល់​វ៉ាក់សាំង​កូវីដ​ដល់ ​កូរ៉េខាងជើង
 

មន្ត្រីស៊ើបការណ៍សម្ងាត់កំពូលមួយរូបក្នុងប្រទេសកូរ៉េខាងត្បូងនិយាយថា សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ដល់ប្រទេសកូរ៉េខាងជើងចំនួន ៦០ លានដូស ។ លោក Park Jie-won ប្រធាន​សេវា​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​នៅឯ​គណៈកម្មាធិការ​សភាថា កាយវិការមនុស្សធម៌របស់ទីក្រុងវ៉ាស៊ីនតោននេះត្រូវបានគេមើលឃើញថាជាការជំរុញឲ្យបន្តកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ។
ដោយដកស្រង់សម្ដីពីលោក Park, សមាជិកសភាម្នាក់បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងកូវីដក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ (UN) ។ ទន្ទឹមនោះ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់និយាយថា ការផ្តល់ជូននេះត្រូវបានធ្វើឡើងកាលពីខែធ្នូទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ (UN) គឺលោក គីម សុង ។ គាត់ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីការពេញចិត្ត ប៉ុន្តែមិនបានប្រាប់ថាតើវ៉ាក់សាំងនេះជាប្រភេទ Pfizer ឬ Moderna នោះទេ ។ លោក Park ក៏​បាន​រាយការណ៍ដែរ​ថា ទីក្រុង​ព្យុងយ៉ាង​មិន​ទុក​ចិត្ត​វ៉ាក់សាំង​រុស្ស៊ី ឬ​ចិន​ទេ ហើយ​ហាក់​ដូចជា​ចាប់​អារម្មណ៍​តែវ៉ាក់សាំង​ដែល​មក​ពី​អាមេរិក​ប៉ុណ្ណោះ ។ ស្របពេលជាមួយគ្នានេះវាមិនច្បាស់ទេថា កូរ៉េខាងជើងដែលបានបាញ់សាកល្បងកាំជ្រួចមីស៊ីលនៅឆ្នាំនេះ នឹងទទួលយកការផ្តល់ជូនវ៉ាក់សាំងកូវីដឬយ៉ាងណានោះ ខណៈថ្មីៗនេះប្រទេសនេះបានស្នើថា ខ្លួនអាចនឹងលុបចោលការផ្អាកការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបដែលបានប្រកាសកាលពីខែមេសា ឆ្នាំ ២០១៨ ៕


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`