logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
លោក McCarthy ប្រធានសភាតំណាងអាមេរិកគ្រោងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ក្នុងខែកញ្ញា
 

លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក

កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រភពការទូតបានឱ្យដឹងថា លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក កំពុងរៀបចំដំណើរទស្សន​កិច្ច​ជាផ្លូវការទៅកាន់ប្រទេសជប៉ុននៅដើម ខែកញ្ញានេះ ដើម្បីជួបសន្ទនាការងារជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន និងមន្ត្រី​ផ្សេងទៀតដែលនេះ​ជា​ដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសក្នុងតំបន់អាស៊ីចាប់តាំងពីលោកចូល​កាន់​តំណែងជាប្រធានសភាតំណាង។ លោក McCarthy ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់នៅក្នុងទីក្រុងតូក្យូ រួមទាំងជួបជាមួយ​សមភាគីរបស់លោក គឺលោក Hiroyuki Hosoda ប្រធានសភា​តំណាងនៃប្រទេសជប៉ុន ដើម្បីបង្កើនកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ចំពេលមាន​ការព្រួយបារម្ភអំពី​អាកប្បកិរិយាដែលមិនគួរឱ្យទុកចិត្តបានរបស់សាធារណរដ្ឋប្រជាមានិតចិន និងការ​ឈ្លានពានដែលកំពុងបន្តរបស់សហព័ន្ធរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ លោក McCarthy ដែលត្រូវបាន​បោះឆ្នោតជ្រើសតាំងជាប្រធានសភាតំណាងកាលពីខែមករា ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរបស់​សភាតំណាង​មកពីក្រុមប្រទេស​ឧស្សាហកម្មទាំង​ប្រាំពីរ (G7) នៅក្នុងអំឡុងពេលដែលពួកគេបានធ្វើការថ្កោលទោស​ចំពោះ​ការឈ្លានពានរបស់យោធារុស្ស៊ី និងពិភាក្សាអំពីកិច្ចសហការក្នុងចំណោមស្ថាប័ន នីតិប្បញ្ញត្តិរបស់​ពួកគេដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យផងដែ។ មុនពេលដំណើរទស្សនកិច្ចរបស់លោក McCarthy ទៅកាន់ទីក្រុងតូក្យូ លោក Hosoda នឹងធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក និងជួបសន្ទនាជាមួយលោក McCarthy នៅទីក្រុងវ៉ាស៊ីនតោន នៅចុងខែនេះ ដែលនេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Hosoda ទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីលោក ក្លាយជាប្រធានសភាតំណាង​ជប៉ុនកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Hosoda មានបំណងបង្កើតភាពជាដៃគូកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ដែលជាផ្នែកនៃ​កិច្ចខិត ខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយចិន និងរុស្ស៊ី ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ១៨-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://japantoday.com/category/politics/u.s.-house-speaker-mccarthy-eyes-1st-visit-to-japan-in-sept


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`