logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
សភាជាន់ទាបឆែក គាំទ្រសន្ធិសញ្ញាការពារជាតិជាមួយសហរដ្ឋអាមេរិកក្នុងដំណាក់កាលនៃការពិនិត្យ និងពិភាក្សាលើកដំបូង
 

កងទ័ពរបស់សហរដ្ឋអាមេរិក

កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ សភាជាន់ទាបនៃសាធារណរដ្ឋឆែកបានផ្តល់ការគាំទ្រ​យ៉ាងរឹងមាំ​ចំពោះសន្ធិសញ្ញាការពារជាតិ​ជាមួយ​សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត របស់ខ្លួនក្នុងអង្គការណាតូនៅក្នុង​ដំណាក់កាលនៃការពិនិត្យ និងពិភាក្សាលើកដំបូង ដែលជាសញ្ញាថាកិច្ចព្រម​ព្រៀងនេះនឹងត្រូវបានផ្តល់​សច្ចាប័ន​នៅក្នុង ប៉ុន្មានសប្តាហ៍ខាងមុខនេះ។ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (DCA) បានកំណត់ក្របខ័ណ្ឌសម្រាប់វត្តមាន យោធាដ៏មានសក្តានុពលរបស់​សហរដ្ឋ​អាមេរិក​​នៅក្នុងទឹកដីរបស់សាធារណរដ្ឋឆែក គិតចាប់ពីបញ្ហា​យុត្តាធិការ​លើកងទ័ពបរទេសរហូតដល់បញ្ហាបរិស្ថាន ឬច្បាប់សម្រាប់​ប្រតិបត្តិការ​យានជំនិះ។ ប៉ុន្តែនេះ​មិនមែនមានន័យថា ការសម្រេចចិត្តច្បាស់លាស់ពិតជាត្រូវឱ្យមានវត្តមាន​យោធារបស់សហរដ្ឋ​អាមេរិក ឬ បង្កើតមូលដ្ឋាន​យោធា​បរទេសនៅលើទឹកដីនេះទេ គឺត្រូវតែមានការយល់ព្រមដោយឡែកបន្ថែមទៀតពីសភា ហើយប្រធានបទនេះមិនមាន​នៅក្នុងរបៀបវារៈ​នៅពេលនេះទេ។ សាធារណរដ្ឋឆែកគឺជាប្រទេសសមាជិក​ណាតូទី២៥ ដែលបង្កើតកិច្ចព្រមព្រៀងនេះ។ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក Jana Černochová រដ្ឋមន្ត្រីការពារជាតិឆែកបានមាន​ប្រសាសន៍​​នៅពេលសភាបើក​ការ​ជជែកដេញដោលថា “នៅពេលដែលការឈ្លានពានខាងយោធា ដ៏ឃោរឃៅ​របស់សហព័ន្ធរុស្ស៊ីនៅតែកើតមានឡើងមិនឆ្ងាយពីព្រំដែនរបស់យើង និងផលប្រយោជន៍សន្តិ សុខរបស់​សាធារណរដ្ឋឆែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក”។ សន្ធិសញ្ញា​នេះ​នឹង​ទៅ​ដល់ដៃគណៈកម្មាធិការ​នានា ​មុន​ការ​បោះឆ្នោត​ចុងក្រោយ​ដែលអាច​នឹង​ធ្វើឡើងនៅ​ក្នុង​ខែ​កក្កដា ព្រម​ទាំង​ការ​ផ្តល់​សច្ចាប័ន​នៅ​ក្នុង​សភា​ជាន់​ខ្ពស់​ ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ៣០-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://tvpworld.com/70901658/czech-lower-house-backs-defense-treaty-with-us-in-initial-vote


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`