logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
សមាជិកព្រឹទ្ធសភាអាមេរិក ៤រូប ជួបសន្ទនាការងារជាមួយភាគីពាក់ព័ន្ធនៅតំបន់អាកទិក នៅភាគខាងជើងនៃប្រទេសន័រវេស
 

សមាជិកព្រឹទ្ធសភាអាមេរិកទាំង៤រូបថតរូបអនុស្សាវរីយ៍ជាមួយមន្រ្តីន័រវេស

កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន ៤រូប បានធ្វើ​ដំណើរទៅកាន់ទីក្រុង Tromsø ដែលស្ថិតភាគខាងជើងនៃ​ព្រះរាជា​ណា​ចក្រ​​​ន័រវេស ដើម្បីជួបជាមួយភាគី ពាក់ព័ន្ធនៅតំបន់អាកទិក និងពិភាក្សាអំពីបញ្ហាអនាគតនៃតំបន់នេះ។ គណៈប្រតិភូរួមគណបក្សទាំងពីរ ដែលមកពីរដ្ឋចំនួន៤ផ្សេងគ្នាតំណាងឱ្យគណៈកម្មាធិការត្រួតពិនិត្យ និង​គណៈកម្មាធិការកិច្ចការធនាគារនៃព្រឹទ្ធសភាអាមេរិក ដែលរួមមាន​លោកស្រី Lisa Murkowski សមាជិក ព្រឹទ្ធសភាមកពីរដ្ឋ Alaska, លោក Chris Coons សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Delaware, លោកស្រី Patty Murray សមាជិកព្រឹទ្ធសភា​មកពីរដ្ឋ Washington និងលោកស្រី Catherine Cortez Masto សមាជិក​ព្រឹទ្ធសភាមកពីរដ្ឋ Nevada ។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃការធ្វើដំណើររបស់គណៈប្រតិភូ​សហរដ្ឋ​អាមេរិក នៃក្រុមអ្នកបង្កើតគោលនយោបាយ និងបុគ្គលិក ដែលកំពុងធ្វើការនៅក្នុងប្រទេសលីទុយអានី ន័រវែស និង បែលហ្ស៊ិក។ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា គណៈប្រតិភូបានជួបជាមួយអ្នកតំណាង​អភិបាល​ក្រុងអាកទិក, លេខាធិការដ្ឋានក្រុមប្រឹក្សាអាកទិក, មជ្ឈមណ្ឌលដឹកជញ្ជូនភាគខាងជើង និងក្រុមប្រឹក្សា​សេដ្ឋកិច្ចអាកទិក។ លោក Mads Qvist Frederiksen នាយកប្រតិបត្តិនៃក្រុមប្រឹក្សាសេដ្ឋកិច្ចតំបន់អាកទិក បានមានប្រសាសន៍ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “មានការចាប់អារម្មណ៍​កាន់តែ​ខ្លាំងឡើងនៅក្នុង​តំបន់អាកទិក ពីអ្នក បង្កើតគោលនយោបាយជុំវិញពិភពលោក។ ប្រទេសជាច្រើនទៀតកំពុង​អភិវឌ្ឍន៍​យុទ្ធសាស្ត្រនៅតំបន់អាក់ ទិក និងការតែងតាំង​ឯកអគ្គរដ្ឋទូត ហើយយើងអាចមើលឃើញថាតំបន់អាកទិក បានលេចចេញនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាបញ្ហាសំខាន់ដែលត្រូវតាមដាន”។ លោក Frederiksen បានមាន​ប្រសាសន៍​បន្តថា តំបន់អាកទិកមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព​ជាមួយ​ត្រី ដើម្បីចិញ្ចឹម ពិភពលោក ថាមពលសម្រាប់​ឧស្សាហកម្ម​ថាមពល និងវត្ថុធាតុដើមដែលត្រូវការក្នុងការ​ផ្លាស់​ប្តូរបៃតង។ ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​ព្រឹទ្ធ​សភាសហរដ្ឋ​អាមេរិក ​ធ្វើ​ឡើងភ្លាមៗ​បន្ទាប់​ពី​រដ្ឋាភិបាល​សហរដ្ឋ ​អាមេរិក​បាន​ប្រកាស​ថា​ខ្លួន​នឹង​បង្កើត​វត្តមាន​នៅទី​ក្រុង ​Tromsø ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ២៧-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.highnorthnews.com/en/four-us-senators-met-arctic-stakeholders-northern-norway


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`