logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក បិទបញ្ចប់ដោយភាពមិនច្បាស់លាស់ នៅពេលដែលកិច្ចព្រមព្រៀងបំណុលទល់ពិដានបានទៅដល់សភា
 

ទីផ្សារភាគរបស់សហរដ្ឋអាមេរិក

កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានបិទអាជីវកម្ម ប្រចាំថ្ងៃរបស់ខ្លួន ខណៈដែលវិនិយោគិនកំពុងថ្លឹងថ្លែង​លើកិច្ច​ព្រម​ព្រៀងបំណុលទល់ពិដានរបស់សហរដ្ឋ អាមេរិក ដែលត្រូវការការអនុម័តយល់ព្រមពីសភា ក៏ដូចជាលទ្ធភាពការដំឡើងអត្រាការប្រាក់ខ្ពស់នៅក្នុង ខែមិថុនា។ វិនិយោគិន កំពុងថ្លឹងថ្លែងពីលទ្ធភាពរបស់សភាក្នុងការអនុម័តយល់ព្រមកិច្ចព្រមព្រៀងជំពាក់បំណុល បណ្តោះអាសន្ន ដើម្បីបញ្ចៀសការបរាជ័យដ៏មហន្តរាយ។ លោកប្រធានាធិបតី Joe Biden និងលោក Kevin McCarthy ប្រធានសភាតំណាង បានឈានដល់កិច្ចព្រមព្រៀងសម្របសម្រួលលើបំណុលទល់ពិដាន កាលពីចុងសប្តាហ៍​នៃទិវាចងចាំ (Memorial Day) ដោយសភាគ្រោងនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ដែលបានស្នើឡើងក្នុងសប្តាហ៍នេះ។ កិច្ចព្រមព្រៀងនេះត្រូវការគាំទ្រពីគណបក្ស​ទាំងសងខាង ប៉ុន្តែនៅពេល នេះកិច្ចព្រមព្រៀងនេះកំពុងប្រឈមមុខនឹងផ្លូវដ៏លំបាកមួយនៅក្នុងសភា ដោយសមាជិកសភាមកពីគណ បក្សសាធារណរដ្ឋមួយចំនួន​គំរាម​ប្រឆាំង។ ថ្ងៃផុតកំណត់ដែលកំពុងលេចចេញសម្រាប់កិច្ចព្រមព្រៀង​បំណុលទល់ពិដានរបស់សហរដ្ឋអាមេរិក បានបង្កការព្រួយបារម្ភយ៉ាង ខ្លាំងសម្រាប់ទីផ្សារភាគហ៊ុន។ លោក Seth Carpenter ប្រធានសេដ្ឋវិទូសកលនៅក្រុមហ៊ុន Morgan Stanley បានមានប្រសាសន៍ថា នៅក្នុងការ​ប្រឈមមុខគ្នាស្រដៀងគ្នាក៏ធ្លាប់កើតឡើង​ដែរកាលពី​ឆ្នាំ២០១១ ហើយកាលនោះសភាបានដំឡើងពិដាន​ណុល​នៅនាទីចុងក្រោយ។ “សូម្បីតែបន្ទាប់ពីសភាបង្កើនកម្រិតបំណុលក៏ដោយ វានឹងមិនមែនជាពេលវេលា​ដែល​​ស្ថានភាព​នឹងធូរស្រាលភ្លាមៗដែរ”។ កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា នៅក្នុងព្រឹត្តិការណ៍មួយរបស់សមាគមជាតិសម្រាប់សេដ្ឋកិច្ចពាណិជ្ជកម្ម​លោក Thomas Barkin ប្រធានធនាគារកណ្តាលនៃទីក្រុង Richmond បានមានប្រសាសន៍ថា អតិផរណា​ចាំ​បាច់ត្រូវធ្លាក់ចុះតាមរយៈការធ្វើឱ្យតម្រូវការធ្លាក់ចុះ។ “នៅពេលនេះខ្ញុំមើលអតិផរណាបានកើន ខ្ពស់ពេក”​។ កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា ក្រុមប្រឹក្សាកិច្ចនៃប្រជុំខាងលើបាននិយាយថា ប្រជាជនអាមេរិកនៅតែ​មាន​​ភាព​ការ​ព្រួយបារម្ភខ្លាំងចំពោះសេដ្ឋកិច្ច៕ http://ព័ត៌មានសភាទ្វីបអាមេរិក ០១-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/northamerica/20230531/4b872662e08b4624b2035ba8b83ea602/c.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`