logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
សហរដ្ឋអាមេរិក ជំរុញឱ្យសភាលីបង់បោះឆ្នោតជ្រើសរើសប្រធានាធិបតី
 

សភាលីបង់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាច្រើនលើក

សហរដ្ឋអាមេរិកបានអំពាវនាវឱ្យសភានៃសាធារណរដ្ឋលីបង់ បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈ ដែលប្រទេសនេះគ្មានមេដឹកនាំអស់រយៈពេលប្រាំមួយខែ ចំពេល​មាន​ភាព​ចលាចល​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​កំពុង​តែ​រង្គោះរង្គើ។ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសលីបង់ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “សហរដ្ឋអាមេរិកអំពាវនាវឱ្យមេដឹកនាំ​នយោបាយ​របស់ប្រទេសលីបង់ ចាត់វិធានការឱ្យបាន ឆាប់រហ័សក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីបង្រួបបង្រួមប្រទេស និងអនុម័តកំណែទម្រង់ ឱ្យបានឆាប់រហ័ស ដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិ”។ “មេដឹកនាំនៃប្រទេសលីបង់មិនត្រូវដាក់ផល ប្រយោជន៍ផ្ទាល់ខ្លួន និងមហិច្ឆតារបស់ពួកគេលើសពីផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ពួក គេឡើយ”។ គណៈរដ្ឋមន្ត្រីបណ្តោះអាសន្នដែលអំណាចមានកម្រិតបានកាន់តំណែងតាំងពីខែឧសភា ឆ្នាំមុន បន្ទាប់ពីការបោះឆ្នោតសភាមិនបានផ្តល់​ឱ្យ​ភាគីណាមួយនូវសំឡេងភាគច្រើនច្បាស់លាស់។ អាណត្តិ​ របស់​អតីត​ប្រធានាធិបតី Michel Aoun បាន​ផុត​កំណត់​កាលពីខែ​តុលា ដោយ​គ្មាន​អ្នក​ស្នង​តំណែង​ឡើយ។ ការ​បោះឆ្នោត​សភា​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​គ្មាន​បេក្ខជន​ណា​ទទួល​បាន​ការ​គាំទ្រ ​គ្រប់គ្រាន់​ដើម្បី​បន្ត​តំណែង​លោក Aoun។ ក្រុម Hezbollah ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ជីវិត​នយោបាយ ​ក្នុង​ប្រទេស​លីបង់ បាន​គាំទ្រ​លោក Suleiman Franjieh ដែលតែងតែ​គាំទ្រប្រទេស​ស៊ីរី ​សម្រាប់តំណែង ជា​ប្រធានាធិបតីនេះ។ ប្រទេស​នានា​រួម​មាន​បារាំង អាមេរិក និង​អារ៉ាប៊ីសាអូឌីត បានធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​ប្រចាំ​លើ​ប្រទេស ​លីបង់។ អ្នកតំណាងរបស់ពួកគេបានជួបប្រជុំគ្នាកាលពីខែកុម្ភៈ ក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីវិបត្តិនេះ ដោយមិនទទួលបានវឌ្ឍនភាពជាក់ស្តែងណាមួយឡើយ។ លោក Miller បានមានប្រសាសន៍ថា “សហរដ្ឋ​អាមេរិកជឿថា ប្រទេស​លីបង់ត្រូវការប្រធានាធិបតីដែលមិនមានអំពើពុករលួយ​ដែលអាចបង្រួបបង្រួម​ប្រទេស និងអនុវត្តន៍កំណែទម្រង់សេដ្ឋកិច្ចដែលសំខាន់ៗ ក្នុងចំណោមពួកគេដែល​ត្រូវការ​ដើម្បីទទួលបាន កម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)”។ ប្រទេសលីបង់ បានជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ចចាប់តាំងពី​ការដួល​រលំផ្នែកហិរញ្ញវត្ថុឆ្នាំ២០១៩ ដែលត្រូវបាន​ញាំញីដោយការជាប់គាំងនយោបាយ....៕ http://ព័ត៌មានសភាទ្វីបអាមេរិក ០៣-០៥-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.naharnet.com/stories/297199-us-urges-lebanese-parliament-to-elect-president/print


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`