logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
ប្រធានសភាសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅប្រទេសហ្សកដានី និងជួបសន្ទនាការងារជាមួយព្រះមហាក្សត្រ Abdullah II
 

ព្រះមហាក្សត្រ Abdullah II អមដំណើរដោយព្រះអង្គម្ចាស់ Al Hussein ទទួលស្វាគមន៍លោក Kevin McCarthy

កាលពីថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូទ្វេគណបក្សដែលមានសមាជិកចំនួន ១៩នាក់ ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រហ្ស៊កដានី។ ក្នុងដំណើរទស្សនកិច្ចនោះ ក្រុមគណៈប្រតិភូបានជួបសន្ទនាការងារជាមួយព្រះ មហាក្សត្រ Abdullah II និងព្រះអង្គ​ម្ចាស់ Al Hussein bin Abdullah II នៃប្រទេសហ្សកដានី ។ លោក McCarthy បានមានប្រសាសន៍ថា “ប្រទេសហ្សកដានី គឺជាប្រទេសដំបូងបំផុតដែលខ្ញុំបានជ្រើស រើសទៅធ្វើទស្សនកិច្ចក្នុងនាមជាប្រធានសភាតំណាង​សហរដ្ឋ​អាមេរិក”។ “មានហេតុផលសម្រាប់រឿងនោះ។ ពួកគេគឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រនៅមជ្ឈិមបូព៌ា ហើយចែករំលែកការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិភាព វិបុលភាព ហើយសំខាន់បំផុតគឺស្ថិរភាពក្នុងតំបន់”។ ព្រះមហាក្សត្រ Abdullah បានថ្លែងអំណរគុណដល់ សហរដ្ឋអាមេរិកសម្រាប់ការគាំទ្ររបស់ខ្លួនលើប្រទេសហ្ស៊កដានី ហើយបាន​មានព្រះបន្ទូលអំពីតម្រូវការក្នុងការខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការស្វែងរកដំណោះស្រាយនយោបាយចំពោះជម្លោះរដ្ឋប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែលដោយផ្អែកលើ​ដំណោះស្រាយរដ្ឋពីរ។ កិច្ចប្រជុំរបស់លោក McCarthy ជាមួយមន្ត្រីជាន់ ខ្ពស់នៃប្រទេសហ្ស៊កដានី ក៏មានការអញ្ជើញចូលរួមពីលោក Ayman Safadi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីក្រសួងការបរទេស, លោក Jafar Hassan នាយកខុទ្ទកាល័យរបស់ព្រះអង្គម្ចាស់ និងលោក Henry Wooster ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំប្រទេស​ហ្ស៊កដានី ផងដែរ។ កាលពីខែមករា លោក McCarthy បានជួបសន្ទនាជាមួយព្រះមហាក្សត្រ Abdullah II ក្នុងអំឡុងពេល ទស្សនកិច្ចរបស់ព្រះអង្គនៅសហរដ្ឋអាមេរិក ជាកន្លែងដែលលោក McCarthy ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំទ្វេភាគី ដើម្បីពិភាក្សាអំពីបញ្ហារវាងសហរដ្ឋអាមេរិក និងប្រទេសហ្សកដានី។ តាមសេចក្តីរាយការណ៍ លោក McCarthy និងគណៈប្រតិភូសភារបស់លោកបានអញ្ជើញទៅដល់រដ្ឋអ៊ីស្រាអែលនៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ជាកន្លែងដែលលោកនឹងថ្លែងសុន្ទរកថានៅកិច្ចប្រជុំពេញអង្គរបស់​សភាអ៊ីស្រាអែល (Knesset) នៅថ្ងៃចន្ទ ទី០១ ខែឧសភា ដែលធ្វើឱ្យលោកក្លាយជាប្រធានសភាទីពីររបស់សហរដ្ឋអាមេរិក ដែលបានថ្លែងទៅកាន់សភាអ៊ីស្រាអែល បន្ទាប់ពី​លោក Newt Gingrich អតីតប្រធានសភាសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៨ ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ០២-០៥-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://allarab.news/u-s-house-speaker-mccarthy-visits-jordan-meets-with-king-abdullah-ii/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`