logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
សមាជិកសភាអាមេរិក ទាមទារឱ្យចិនដោះលែងលោក Mark Swidan ជនជាតិអាមេរិកាំងដែលត្រូវបានឃុំខ្លួន
 

សមាជិកសភាសហរដ្ឋអាមេរិកបោះឆ្នោតគាំទ្រឱ្យប្រទេសចិនដោះលែងលោក Mark Swidan

សភាសហរដ្ឋអាមេរិក បានបោះឆ្នោតគាំទ្រដោយសំឡេងយ៉ាងច្រើនលើសលប់ដើម្បីអនុម័តលើសេចក្តី សម្រេចដែលទាមទារឱ្យសាធារណរដ្ឋប្រជាមានិតចិនដោះលែងលោក Mark Swidan ជនជាតិអាមេរិកដែល បានជាប់ពន្ធនាគារនៅក្នុងប្រជាជាតិអាស៊ីចាប់តាំងពីឆ្នាំ២០១២។ កាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ សេចក្តីសម្រេចនេះត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន ៤១៨សំឡេង ទល់នឹង ១៦សំឡេង ដើម្បី “ទាមទារឱ្យរដ្ឋាភិបាលចិន និងបក្សកុម្មុយនិស្តចិនដោះ លែងលោក Mark Swidan ជាបន្ទាន់”។ សេចក្តីសម្រេចនេះក៏បានថ្កោលទោសទីក្រុងប៉េកាំងផងដែរចំពោះ ការបដិសេធមិនផ្តល់ការប្រាស្រ័យទាក់ទងជាមួយគ្រួសាររបស់លោក Swidan ជាទៀងទាត់, សិទ្ធិទទួលបាន ផ្នែកការទូតរបស់អាមេរិក និងការថែទាំវេជ្ជសាស្រ្តឯករាជ្យ ខណៈពេលដែលដ្នាក់ដឹកនាំរដ្ឋាភិបាលអាមេរិក ឱ្យផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាការដោះលែងលោក Swidan។ លោក Swidan មកពី រដ្ឋ Houston ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ ខណៈពេលដែលកំពុងធ្វើអាជីវកម្មនៅ ក្នុងប្រទេសចិន ហើយត្រូវបានចោទប្រកាន់ថាជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១១នាក់ ដែលជាប់ពាក់ ព័ន្ធក្នុងការផលិត និងជួញដូរគ្រឿងញៀន។ ក្រុមការងាររបស់អង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំ ២០២០ បានឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីករណីរបស់លោក Swidan ថា ការឃុំខ្លួនរបស់លោកគឺបំពាន ហើយថាសិទ្ធិដំណើរការត្រឹមត្រូវរបស់លោក Swidan ក្នុងការកាត់ក្តីដោយយុត្តិធម៌ត្រូវបានរំលោភបំពាន។ ការបោះឆ្នោតកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ត្រូវបានធ្វើឡើងប្រហែលពីរសប្តាហ៍បន្ទាប់ពីតុលាការបក្សកុម្មុយនិស្តចិនបានតម្កល់ការកាត់ទោសប្រហារជីវិតរបស់លោក Swidan ដែលបានជំរុញឱ្យក្រសួងការ បរទេសសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការណ៍នៃការខកចិត្ត ខណៈពេលដែលប្តេជ្ញាបន្តដាក់សម្ពាធទីក្រុង ប៉េកាំងសម្រាប់ការដោះលែងលោក Swidan ជាបន្ទាន់។ ជំហរ​របស់​សហរដ្ឋ​អាមេរិក​គឺ​លោក Swidan ​ត្រូវ ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់។ លោក Michael Cloud សមាជិកសភាដែលជាអ្នកស្នើច្បាប់នេះ បានមានប្រសាសន៍ថា លោកសង្ឃឹមថាការបោះឆ្នោតនឹងផ្តល់សញ្ញាដល់ប្រទេសចិនថា ការកាត់ទោសប្រហារ http://ព័ត៌មានសភាទ្វីបអាមេរិក ២៧-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.upi.com/amp/Top_News/US/2023/04/26/house-China-mark-swidan/6181682498720/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`