logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
ប្រធានសភាតំណាង ៖ សភាអាមេរិកនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដើម្បីដកបំណុលទល់ពិដាននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ
 

លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក

កាលពីថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា សភាតំណាងនឹងបោះឆ្នោតនៅប៉ុន្មាន​សប្តាហ៍ខាងមុខនេះ លើសេចក្តីព្រាង ច្បាប់មួយ​ដើម្បីដកបំណុលទល់ពិដានរបស់ប្រទេសអាមេរិក។ លោក McCarthy បានរិះគន់លើលោកប្រធានាធិបតី Joe Biden ចំពោះការបដិសេធមិនចរចាលើបញ្ហាជុំ​វិញការពង្រីកដែនកំណត់បំណុល ក្នុងអំឡុងពេលសុន្ទរកថារបស់​លោកនៅឯផ្សារហ៊ុនក្នុង​ទីក្រុង​ញូវយ៉ក។ លោក McCarth បានថ្លែងថា “នេះមិនមែនជាការបំផ្លើសឡើយ ដែលថាបំណុលអាមេរិកនៅពេល​នេះជា​គ្រាប់បែកពេលវេលា​ដែល​​នឹងបំផ្ទុះ ហើយទាមទារឱ្យយើងចាត់វិធាន ការប្រកបដោយការទទួលខុសត្រូវ។ ប៉ុន្តែ យើងមិនទាន់ឃើញលោកប្រធានាធិបតី Biden មានប្រតិកម្មចំពោះបញ្ហានេះទេ។ គាត់មិនបានធ្វើ​អ្វី​សោះ”​។​ លោក McCarthy កាលពីចុងខែមីនា បានផ្ញើលិខិតមួយច្បាប់ទៅកាន់សេតវិមានជំរុញឱ្យលោក Biden ចាប់ផ្តើមការចរចាលើបញ្ហាបំណុល​ទល់​ពិដានរបស់ប្រទេស។ លោក McCarthy និងលោក Biden អាចអង្គុយចុះកាលពីពីរខែមុនដើម្បីពិភាក្សាអំពីដំណោះស្រាយលើបញ្ហាបំណុលទល់ពិដាននេះ ប៉ុន្តែលោក McCarthy បានចោទថាក្រុមរបស់លោកប្រធានាធិបតី បានអវត្តមានចាប់តាំងពីពេលនោះមក។ លោក McCarthy បានចោទប្រកាន់លោក Biden ថា “បាត់ខ្លួនទាំងស្រុងក្នុង​សកម្មភាពនេះ”។ លោកស្រី Janet Yellen រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានជំរុញម្តង ហើយម្តងទៀតដល់សភាឱ្យផ្អាក ឬរឹតបន្តឹងបំណុលដើម្បី​ជៀសវាងការខកខានរបស់រដ្ឋាភិបាល​ក្នុងការ​បំពេញការតព្វកិច្ច។ សហរដ្ឋអាមេរិកដែលជាសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក បានឈានដល់កម្រិត​បំណុលខ្ពស់​បំផុត​កាលពីថ្ងៃទី ១៩ ខែមករា។ លោកស្រី Yellen បានមានប្រសាសន៍ថា ទីភ្នាក់ងាររបស់​លោកស្រី​បានចាប់ផ្តើមប្រើប្រាស់ “វិធានការមិនធម្មតា” ដើម្បីជៀសវាងការខកខាន។ សហរដ្ឋអាមេរិក​មិន ​ដែល​បាន​លុប​ចោល​បំណុល​របស់​ខ្លួន​ទេ ខណៈ​កម្រិត​បំណុល​ត្រូវ​បាន​ដំឡើង​ចំនួន ២២ដង នៅ​ចន្លោះ​ឆ្នាំ ១៩៩៧ និង​ឆ្នាំ២០២២ ៕​ http://ព័ត៌មានសភាទ្វីបអាមេរិក ១៨-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aa.com.tr/en/americas/us-house-to-vote-on-bill-to-lift-debt-ceiling-in-coming-weeks-says-speaker/2874960


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`