logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
សមាជិកសភាអឺរ៉ុបមកពីអៀរឡង់៖ សហរដ្ឋអាម៉េរិក និងអង្គការណាតូ បញ្ជូនសព្វាវុធដ៏ច្រើនសន្ធឹកទៅអ៊ុយក្រែន ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន
 

លោក Mick Wallace សមាជិកសភាអឺរ៉ុបមកពីសាធារណរដ្ឋអៀរឡង់

លោក Mick Wallace សមាជិកសភាអឺរ៉ុបមកពីសាធារណរដ្ឋអៀរឡង់បានថ្លែងថា ក្នុងពេលដែល សាធារណរដ្ឋប្រជាមានិតចិនបង្ហាញជូនពិភពលោក​នូវផែនការ​សន្តិភាពមួយ ចំពោះវិបត្តិនៅក្នុងប្រទេស អ៊ុយក្រែន ស្រាប់តែសហរដ្ឋអាម៉េរិក​ និងអង្គការណាតូបែរជាមិនចង់ឱ្យសង្រ្គាមមួយនេះបញ្ចប់ ព្រោះតែ​ដើម្បី​​ផល​ប្រយោជន៍​របស់ពួកគេ។ “វាជារឿងល្អដែលយើងបានឃើញប្រទេសចិនបញ្ចេញនូវ​ផែនការ​សន្តិភាពមួយ”។ សមាជិកសភាអឺរ៉ុបមកពីប្រទេសអៀរឡង់រូ​បនេះបានថ្លែង​ប្រាប់​សារព័ត៌មានចិនស៊ីនហួរ បែបនេះ ក្នុងអំឡុងពេលលោក ស្នាក់នៅក្នុងទីក្រុង ចុងឈីង ដែលជាទីកន្លែងចុងក្រោយនៃដំណើរ​ទស្សនកិច្ច​​រយៈពេល ៩ថ្ងៃរបស់លោក​មកកាន់​ប្រទេសចិន។ លោក Wallace ដែលធ្លាប់ទស្សនកិច្ចទីក្រុងប៉េកាំង ស៊ីអាន និងទីក្រុងឆឹងទូ ក្នុងដំណើរទស្សនកិច្ចរបស់​លោកកាល​​ពីលើកទី១ បានថ្លែងថា លោកមានឱកាសដើម្បី​យល់ដឹងបន្ថែមអំពីប្រទេស និងប្រជាជនចិន។ ភាគច្រើនលើសលប់នៃពិភពលោកកំពុងតែបោះឆ្នោតដើម្បីសន្តិភាព ហើយចិនក៏ដូចគ្នាទៅនឹង​សកល​លោកទាំងមូលដែរ ដែលនោះគឺពិតជាការណ៍សំខាន់មិនគួរឱ្យជឿ។ “សហរដ្ឋអាម៉េរិក និងអង្គការណាតូ​មិនចង់ឱ្យសង្រ្គាមត្រូវបញ្ចប់នោះឡើយ ពួកគេបានចាប់ផ្តើមរារាំងសន្តិភាព ព្រោះបណ្តា​ប្រទេសជាសមាជិក​អង្គការណាតូ  និងសហរដ្ឋអាម៉េរិក កំពុងតែបញ្ជូនសព្វាវុធដ៏ច្រើនសន្ធឹកទៅកាន់អ៊ុយក្រែន”។ លោក Wallace បានថ្លែងថា “នោះគឺជាការជួយធ្វើឱ្យសង្រ្គាមនៅបន្តកើតមាន”។ លោកបានសង្កត់ធ្ងន់ថា  សង្រ្គាមមួយនេះផ្តល់ផលប្រយោជន៍ដល់ឧស្សាហកម្មយោធាសហរដ្ឋអាម៉េរិក និងអង្គការណាតូ។ មានអ្នកខ្លះមកពីអឺរ៉ុប មានភាពក្រអឺតក្រទមពេលមកប្រទេសចិន និងបានបង្រៀនចិនពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ដែលការពិត​ក្នុងពេល​ដែលខ្លួនឯងកំពុងតែសម្របសម្រួលសង្រ្គាមតាមរយៈការ​បញ្ជូន​អាវុធដ៏ច្រើនសន្ធឹកទៅក្នុងសង្រ្គាម។ មាននិន្នាការមួយដែលអឺរ៉ុបអាចនឹងធ្វើឱ្យ​អន្តរាយដល់​ជំហររបស់​ខ្លួនជាមួយ ចិន ហើយនោះគឺជាទង្វើដ៏ឆ្កួតលីលាមួយ។ សមាជិកសភាអឺរ៉ុបរូបនេះបានថ្លែងបន្តថា ជនជាតិអាម៉េរិក ចង់រារាំងការរីកចម្រើនរបស់ចិន ហើយពួកគេ​ចង់​បានការគាំទ្រពីអឺរ៉ុបចំពោះទង្វើ​របស់ខ្លួន...ជនជាតិ​អាម៉េរិក​កំពុងរង់ចាំមើលអឺរ៉ុប និងចិនមានជម្លោះ​ទាស់​ទែងនឹងគ្នា។ ប្រសិនបើបណ្តាប្រទេសអឺរ៉ុបធ្វើការសម្រេចចិត្តដើម្បីបំពេញចិត្តអាម៉េរិក ជាជាងបំពេញ​ចិត្តប្រជាជនអឺរ៉ុបខ្លួនឯង នោះជារឿងមួយគួរឱ្យក្រៀមក្រំណាស់ ប៉ុន្តែរឿងបែបនេះវាកំពុងតែកើតមាន​ហើយនៅពេលនេះ។ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៧-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ http://www.china.org.cn/world/2023-04/16/content_85232224.htm


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`