logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
សភាអាមេរិក អនុម័តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រមូលផលសរីរាង្គដោយគ្មានសីលធម៌របស់ចិន
 

ការវះកាត់ប្តូរសរីរាង្គរបស់មនុស្ស

កាលពីដើមសប្តាហ៍នេះ សភាតំណាងសហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយ ក្នុងគោលបំណងប្រយុទ្ធប្រឆាំង​នឹងការប្រមូលផលសរីរាង្គដែលគ្មានសីលធម៌ដោយវេជ្ជបណ្ឌិត និងអាជ្ញាធរនៅក្នុងសាធារណរដ្ឋប្រជាមា​និត​ចិន។ សេចក្តីប្រកាសព័ត៌មានពានឱ្យដឹងថា លោក Chris Smith សមាជិកសភាមកពីរដ្ឋ New Jersey ដែល ជាអ្នក​ស្នើសេចក្តីព្រាងច្បាប់នេះ បានមានប្រសាសន៍ថា សេចក្តីព្រាង​ច្បាប់នេះមានគោលបំណងកំណត់ គោលដៅ “ឧស្សាហកម្មខ្មោចនៃការលួចសរីរាង្គខាងក្នុងរបស់មនុស្សវ័យក្មេង” ដែលសំដៅទៅលើឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ។  ប្រសិន​បើបានចុះហត្ថលេខាលើច្បាប់នេះ នោះសេចក្តីព្រាងច្បាប់លេខ HR1154 នឹង តម្រូវ​ឱ្យ​មានរបាយការណ៍ទៀងទាត់ស្តីពីការប្តូរសរីរាង្គនៅបរទេស ដោយផ្តោតជា​ពិសេសលើប្រទេសចិន ដើម្បី​ឱ្យ​ប្រទេសមួយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជំនួយបរទេសពីសហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់ នេះក៏នឹងតម្រូវឱ្យមានការ​ពិន័យយ៉ាង​តឹងរ៉ឹង រួមទាំងការដាក់ទណ្ឌកម្ម ក៏ដូចជាការផ្តន្ទាទោសរដ្ឋប្បវេណី និងព្រហ្មទណ្ឌ សម្រាប់បុគ្គល និងអង្គការនានា ដែលជាប់ពាក់ព័ន្ធក្នុងការប្រមូលផលសរីរាង្គខាងក្នុងដោយ អសីលធម៌។ សេចក្តីព្រាងច្បាប់នេះក៏រួមបញ្ចូលផងដែរនូវបទប្បញ្ញត្តិសម្រាប់ការត្រួតពិនិត្យខ្លាំងជាងមុន ដើម្បីធានាថាសរីរាង្គដែលនាំយកទៅសហរដ្ឋអាមេរិក​សម្រាប់​ការប្តូរសរីរាង្គ ឬពលរដ្ឋអាមេរិកដែល​ទៅ​ក្រៅ ប្រទេសសម្រាប់នីតិវិធីបែបនេះ មិនពាក់ព័ន្ធនឹងសរីរាង្គដែលត្រូវបានប្រមូលផល​ដោយបង្ខំពីជនរង​គ្រោះដែល​​មិនចង់​ផ្តល់ឱ្យ។ យោងតាមសេចក្តីព្រាងច្បាប់លេខ HR1154 ការផាកពិន័យរដ្ឋប្បវេណី សម្រាប់​នរណា​ម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងការអនុវត្តបែបនេះអាចនឹងត្រូវពិន័យរហូតដល់ ២៥០,០០០ដុល្លារ អាមេរិក។ ទោសព្រហ្មទណ្ឌសម្រាប់បុគ្គលដែលជាប់ពាក់ព័ន្ធក្នុងការប្រមូលផល​សរីរាង្គដោយបង្ខំអាច​មាន​ចំនួន ១លានដុល្លារអាមេរិក និងជាប់​ពន្ធនាគារ​រហូតដល់ ២០ឆ្នាំ។ មានការរំពឹងទុកជាច្រើន អំពីវិសាលភាពនៃប្រតិបត្តិការប្រមូលផលសរីរាង្គដោយបង្ខំរបស់ប្រទេសចិន ក្នុង​រយៈពេលប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងភស្តុតាងភាគ​ច្រើនផ្អែក​លើគណនីផ្ទាល់របស់បុគ្គលដែលពាក់ព័ន្ធ។ សេចក្តីប្រកាសព័ត៌មានរបស់លោក Smith លើកឡើងថា មានវេជ្ជបណ្ឌិតចិន និងមន្ត្រីសន្តិសុខម្នាក់ ដែល​បាន​​​ផ្ដល់សក្ខីកម្មនៅ​ចំពោះ​មុខគណៈកម្មាធិការសភាថា ពួកគេ​ជាប់ពាក់ព័ន្ធនឹងការប្រហារជីវិតអ្នកទោស ដើម្បីទិញបេះដូងសម្រាប់ដំណើរការប្តូរសរីរាង្គ....៕

                                      ព័ត៌មានសភាទ្វីបអាមេរិក ៣១-០៣-២៣-ផាត់ ត្រដែត

 ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4851266



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`