logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
ប្រធានសភាតំណាងអាមេរិក ជំរុញឱ្យលោកប្រធានាធិបតី Biden ចាប់ផ្តើមកិច្ចពិភាក្សាអំពីបញ្ហាបំណុលទល់ពិដាន
 

លោក Andrónico Rodríguez មានប្រសាសន៍បានប្រាប់សារព័ត៌មាន Granma

កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋ អាមេរិក បានផ្ញើលិខិតមួយច្បាប់ ទៅកាន់សេតវិមានដោយជំរុញឱ្យ​លោកប្រធានាធិបតី Joe Biden ចាប់ ផ្តើមកិច្ចចរចាលើបញ្ហាបំណុលទល់ពិដានរបស់ប្រទេស។ លោក McCarthy បានមានប្រសាសន៍ថា លោក និងលោក Biden បានជួប​ប្រជុំ​កាលពីពីរខែមុន ដើម្បីពិភាក្សាអំពីដំណោះស្រាយលើបញ្ហាបំណុល ប៉ុន្តែ​លោក​បានប្រកែកថា ក្រុមរបស់លោកប្រធានាធិបតីបានអវត្តមានតាំងពីពេលនោះមក ហើយ​បានចោទ​ប្រកាន់លោក Biden ថា “បាត់ខ្លួនទាំងស្រុងក្នុងសកម្មភាពនេះ”។ លោក McCarthy បានសរសេរថា “ជាមួយនឹងថ្ងៃដែលកន្លងផុតទៅ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលលោក Biden កំពុងធ្វើឱ្យសេដ្ឋកិច្ចដែលកំពុងផុយស្រួយរួចជាស្រេច​ហើយនេះធ្លាក់ក្នុងហានិភ័យ តាមរយៈគោលជំហរដ៏រឹងទទឹងរបស់លោកក្នុងការបដិសេធមិនចរចា ឱ្យមានការផ្លាស់ប្តូរដ៏មានអត្ថន័យ​ចំពោះ ការចំណាយរបស់រដ្ឋាភិបាលក្រៅ​ការគ្រប់គ្រង រួមជាមួយនឹងការកើនឡើងនៃដែនកំណត់បំណុល”។ លោក McCarthy បានផ្តល់វិធីកាត់បន្ថយបំណុលជាតិ ដូចជាកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលលើ​វិស័យការពារជាតិលើសកម្រិត មុនពេលអតិផរណាខ្ពស់ និងការទាមទារមកវិញនូវមូលនិធិដែលមិនបាន​ចំណាយ សម្រាប់ជំងឺរាតត្បាតកូវីដ-១៩ ដែលមិនត្រូវបានប៉ះពាល់​អស់រយៈពេលជាងពីរឆ្នាំ។ លោកស្រី Janet Yellen រដ្ឋលេខាធិការរតនាគារ ក្នុងប៉ុន្មានខែថ្មីៗនេះបានជំរុញម្តងហើយម្តងទៀតដល់សភាឱ្យផ្អាក ឬបង្កើនដែនកំណត់បំណុល​ដើម្បីជៀសវាងការខកខានលើកាតព្វកិច្ចរបស់រដ្ឋាភិបាល។ សេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកបានឈានដល់បញ្ហាបំណុលរបស់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ហើយលោកស្រី Yellen បានមានប្រសាសន៍ថាទីភ្នាក់ងាររបស់លោកស្រី​បាន​​​ចាប់ផ្តើមប្រើប្រាស់ “វិធានការមិនធម្មតា” ដើម្បីជៀសវាងការខកខាន។ សហរដ្ឋអាមេរិក​មិន​ដែល​បាន​លុប​ចោល​បំណុល​របស់​ខ្លួន​ទេ ខណៈ​បញ្ហា​បំណុល​ត្រូវ​បាន​កើន​ឡើងចំនួន ២២ដង ​ក្នុង​ចន្លោះ​ឆ្នាំ១៩៩៧ និងឆ្នាំ២០២២ ៕​ http://ព័ត៌មានសភាទ្វីបអាមេរិក ២៩-០៣-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aa.com.tr/en/americas/us-house-speaker-mccarthy-urges-president-biden-to-begin-debt-ceiling-talks/2857871#


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`