logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
សមាជិកព្រឹទ្ធសភា ៖ TikTok ជាគោលដៅដ៏ធំនៅក្នុងសេចក្តីស្នើច្បាប់របស់អាមេរិក ដើម្បីហាមឃាត់បច្ចេកវិទ្យាបរទេសមួយចំនួន
 

វិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok របស់ប្រទេសចិន

កាលពីថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣ លោក Mark Warner សមាជិកព្រឹទ្ធសភាបានមាន ប្រសាសន៍​ថា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក២រូបគ្រោងនឹងបង្ហាញជូននូវសេចក្តីស្នើច្បាប់នៅសប្តាហ៍ នេះក្នុង​គោល​បំណងអនុញ្ញាតឱ្យរដ្ឋាភិបាល “ហាមឃាត់ ឬហាមប្រាម” ផលិតផលបច្ចេកវិទ្យាបរទេសដូច ជាកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់សាធារណរដ្ឋប្រជាមានិតចិន។ លោក Warner ជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាបានមានប្រសាសន៍ថា កម្ម វិធី TikTok នឹងក្លាយជា “សក្តានុពលមួយក្នុងចំណោមសក្តានុពលនានា” សម្រាប់ការត្រួតពិនិត្យនៅក្រោម ច្បាប់នេះ។ សេចក្តីព្រាងច្បាប់នេះកើតឡើងនៅពេលដែលកម្មវិធី TikTok ស្ថិតនៅក្រោមសម្ពាធកាន់​តែខ្លាំង ជុំវិញការព្រួយបារម្ភថា ទិន្នន័យអំពីអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកអាចបញ្ចប់​នៅក្នុងដៃ​របស់​រដ្ឋាភិបាល ចិន។ កាលពីថ្ងៃពុធ ទី០១ ខែមីនា គណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងអាមេរិក​បានបោះឆ្នោតដើម្បីផ្តល់ឱ្យលោកប្រធានាធិបតី Joe Biden នូវអំណាចក្នុងការហាមឃាត់ កម្មវិធី TikTok នៅក្នុងអ្វី ដែលជាការរឹតត្បិតរបស់សហរដ្ឋអាមេរិកលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ។ សេតវិមាន​កាលពីសប្តាហ៍មុន បានផ្តល់រយៈពេលដល់ភ្នាក់ងាររដ្ឋាភិបាលចំនួន៣០ថ្ងៃ ដើម្បីធានាថា កម្មវិធី TikTok មិនមាននៅលើឧបករណ៍ និងប្រព័ន្ធសហព័ន្ធណាមួយឡើយ។ រដ្ឋជាង ៣០ របស់សហរដ្ឋអាមេរិក ប្រទេស កាណាដា និងស្ថាប័នគោលនយោបាយសហភាពអឺរ៉ុបក៏បានហាមឃាត់កម្មវីធី TikTok ពីការបញ្ចូល​ទៅក្នុងឧបករណ៍របស់រដ្ឋផងដែរ។ លោក Warner បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភថា TikTok “អាចជាឧបករណ៍ឃោសនា” ដោយផ្អែកលើប្រភេទវីដេអូដែលវាផ្ញើទៅអ្នកប្រើប្រាស់។ លោក Warner បានបន្តទៀតថា សេចក្តីស្នើ​ច្បាប់​ដែលលោកគ្រោងនឹងបង្ហាញជូន “អាចនិយាយបានថា បើនិយាយពីបច្ចេកវិទ្យាបរទេសដែលចូលមកក្នុង​អាមេរិក យើងត្រូវមានវិធីសាស្រ្តជាប្រព័ន្ធ ដើម្បីប្រាកដថាយើងអាចហាមឃាត់ ឬហាមប្រាមវាបាន នៅពេល​ចាំបាច់” ៕

                                              ព័ត៌មានសភាទ្វីបអាមេរិក ០៦-០៣-២៣-ផាត់ ត្រដែត

 ប្រែសម្រួលពី៖ https://www.ctvnews.ca/sci-tech/tiktok-a-potential-target-in-upcoming-u-s-bill-to-ban-some-foreign-tech-senator-1.6299905



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`