logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
គណៈកម្មាធិការសភាតំណាងអាមេរិក អនុម័តច្បាប់ផ្តល់អំណាចដល់លោកប្រធានាធិបតីក្នុងការហាមឃាត់កម្មវិធី TikTok
 

វិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok របស់ប្រទេសចិន

គណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងសហរដ្ឋអាមេរិក បានបោះឆ្នោតអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ ដែលនឹងផ្តល់ឱ្យលោកប្រធានាធិបតី Joe Biden នូវសិទ្ធិអំណាចក្នុងការហាម ឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សាធារណរដ្ឋប្រជាមានិតចិន TikTok នៅសហរដ្ឋអាមេរិក ទោះបី ជាមានការព្រួយបារម្ភពីសមាជិកសភា និងអ្នកតស៊ូមតិមួយចំនួនអំពីផល​ប៉ះពាល់​ដែលអាចកើតមានចំពោះ សេរីភាពក្នុងការនិយាយតាមប្រព័ន្ធអ៊ីនធឺណិតក៏ដោយ។ ច្បាប់ដែលបានស្នើឡើង ត្រូវបានគេស្គាល់ថាជា ច្បាប់ប្រឆាំងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក (DATA Act) មានគោលបំណងបង្កើតក្របខ័ណ្ឌច្បាប់ដែលអាចឱ្យខាងនីតិប្រតិបត្តិហាមឃាត់កម្មវិធី TikTok និងកម្មវិធីផ្សេងទៀតដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន។ លោក Mike McCaul ប្រធានគណៈកម្មាធិការរដ្ឋ Texas បានបង្ហាញសេចក្តីព្រាងច្បាប់ នេះកាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមក សេចក្តីព្រាងច្បាប់នេះត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់តាមរយៈដំណើរការរបស់គណៈកម្មាធិការ។ ច្បាប់នេះនឹងអនុញ្ញាតឱ្យលោកប្រធានាធិបតី Biden ឬប្រធានាធិបតីនាពេលអនាគតដាក់ទណ្ឌកម្ម ដូចជាការ​ហាមឃាត់ដែលអាចកើតមាន ប្រឆាំងនឹងក្រុមហ៊ុនណាមួយដែលផ្តល់ ឬអាចផ្ទេរ ទិន្នន័យផ្ទាល់ខ្លួនដ៏រសើប​ដល់ជនបរទេស ឬក្រុមហ៊ុនណាមួយដែលជាកម្មវត្ថុនៃយុត្តាធិការ ឬទិសដៅរបស់ប្រទេសចិន។ ខណៈពេលដែលសេចក្តីព្រាងច្បប់នេះកំពុងទទួលបានការគាំទ្រខ្លះ លោក Kevin McCarthy ប្រធាន សភា​តំណាង នៅមិនទាន់មានជំហរលើបញ្ហានេះនៅឡើយទេ។ នៅទីបំផុត សេចក្តីព្រាងច្បាប់នេះនឹង​អាស្រ័យ​លើ​ភាព​ជាអ្នកដឹកនាំរបស់លោក McCarthy និងសភាតំណាងសហរដ្ឋអាមេរិក ដើម្បីនាំយកសេចក្តី​ព្រាង​ច្បាប់​នេះទៅកាន់ព្រឹទ្ធសភា ដែលវាត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័តយល់ ៕

                                                            ព័ត៌មានសភាទ្វីបអាមេរិក ០៣-០៣-២៣-ផាត់ ត្រដែត

 ប្រែសម្រួលពី៖ https://menafn.com/1105694040/US-house-committee-approves-bill-to-give-president-power-to-ban-TikTok

 


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`