logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
សភាតំណាងសហរដ្ឋអាមេរិក មានផែនការបោះឆ្នោត បញ្ចប់ការតម្រូវឱ្យ ចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់អ្នកដំណើរបរទេស ផ្លូវអាកាស
 

លោកSteve Scalise ប្រធានក្រុមសមាជិកសភាសំឡេងភាគច្រើន របស់សភាតំណាងសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា សភាតំណាងសហរដ្ឋអាមេរិក គ្រោងនឹងបោះឆ្នោត​នៅ​សប្តាហ៍ក្រោយលើសេចក្តីស្នើច្បាប់មួយ ដើម្បីលុបចោលបញ្ញត្តិដែលតម្រូវឱ្យជនបរទេសភាគ ច្រើនត្រូវ​មានភស្តុតាងបញ្ជាក់ ថាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅពេលធ្វើដំណើរតាមផ្លូវអាកាសចូល​សហរដ្ឋអាមេរិក។ គូសបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលលោកប្រធានាធិបតីBiden បានទម្លាក់ចោលការ​តម្រូវ​​ឱ្យអ្នកដំណើរតាមផ្លូវអាកាសមកដល់សហរដ្ឋអាមេរិក នូវលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ប៉ុន្តែមិន​ទាន់បានទម្លាក់ចូលឡើយ នូវតម្រូវការឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនមកដល់សហរដ្ឋអាមេរិក ពីព្រោះនេះ ជាការអនុលោមតាមអនុសាសន៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC)។ យោងតាមច្បាប់បច្ចុប្បន្ន អ្នកដំណើរពេញវ័យដែលមិនមែនជាជនជាតិអាមេរិក ឬមិនមែនអ្នករស់ នៅអចិន្រ្តៃយ៍ក្នុងសហរដ្ឋអាមេរិក ត្រូវតែបង្ហាញភស្តុតាងថា ខ្លួនពិតជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមុនពេលឡើងយន្តហោះធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក លើកលែងតែករណីមួយចំនួន។ លោកThomas Massie សមាជិកសភាតំណាងសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ ដែល ជាម្ចាស់សេចក្តីស្នើច្បាប់ខាងលើ បានថ្លែងតាមTwitter ថា៖ ”អនុសាសន៍របស់CDC ខាងលើនេះ មិនមាន​លក្ខណៈវិទ្យាសាស្រ្ត និងបានធ្វើឱ្យមនុស្សជាច្រើនឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេ អស់រយៈពេលយូរ យូរហួសហេតុ។” CDC មិនទាន់បានបញ្ចេញយោបល់អ្វីឡើយ ពាក់ព័ន្ធនឹងសេចក្តីស្នើច្បាប់នេះ នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្តែ សមាគមអ្នកដឹកជញ្ជូនអ្នកដំណើរសហរដ្ឋអាមេរិក បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ថា ៖”ខ្លួនបានគាំទ្រខ្លឹមសារសេចក្តីស្នើច្បាប់ខាងលើជាយូរមកហើយ ហើយក៏មើលមិនឃើញឡើយ នូវហេតុផលដែលត្រូវរង់ចាំរហូតដល់ខែឧសភា ឆ្នាំ២០២៣​ ដើម្បីឱ្យការតម្រូវខាងលើត្រូវអស់​សុពល​ភាព​​​​​​​​​តាមដំណើររបស់វា ជាពិសេសនៅពេលដែលចំនួនអ្នកមកទស្សនាសហរដ្ឋអាមេរិក នឹងកើនឡើង​យ៉ាងខ្លាំង នានិទាឃរដូវ និងរដូវក្តៅខាងមុខ...៕

             ព័ត៌មានសភាទ្វីបអាមេរិក ០៥-០២-២៣- តូនីប្រែសម្រួលពី៖https://newsinfo.inquirer.net/1725274/us-house-plans-vote-to-end-foreign-air-traveler-covid-vaccine-mandate/amp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`