logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UNITED KINGDOM / មើលលម្អិត
“គណៈកម្មាធិការមួយនៃសភាចក្រភពអង់គ្លេសបញ្ចប់ការស៊ើបអង្កេតរឿង អាស្រូវពិធីជប់លៀង «partygate» របស់លោកអតីតនាយករដ្ឋមន្រ្តី Boris Johnson”
 

លោក Boris Johnson អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ប្រកាសលាឈប់ពីសមាជិកសភា

គណៈកម្មាធិការមួយនៃសភាចក្រភពអង់គ្លេសបានបិទបញ្ចប់ការសាកសួររបស់ខ្លួនថា តើលោក Boris Johnson អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស​បានបំភាន់​សមាជិកសភា ឬយ៉ាងណា ពាក់ព័ន្ធ នឹងពិធីជប់​លៀងនៅឯការិយាល័យ Downing Street ដែលជាការបំពានទៅនឹងការរឹតបន្តឹងការបិទខ្ទប់ ជំងឺកូវីដ-១៩។   សមាជិក​គណៈកម្មាធិការអភ័យឯកសិទ្ធិសភា បានប្តេជ្ញាបន្តការស៊ើបអង្កេតលើការប្រព្រឹត្ត របស់លោក Johnson បន្ទាប់ពីលោកបានលាឈប់ពីសមាជិកសភាដោយមិននឹក​ស្មាន​ដល់កាលពីថ្ងៃ សុក្រសប្តាហ៍មុន និងបានចោទប្រកាន់គូប្រជែងនយោបាយរបស់លោកទាំងកំហឹងថា  បានតាមកម្ចាត់ លោកប្រៀបដូច “តាមប្រមាញ់ធ្មប់”។ លោក Johnson បានធ្វើការចោទប្រកាន់គណៈកម្មាធិការខាងលើ ដែលមានសមាជិកមកពីខាងរដ្ឋា ភិបាល និងគណបក្សប្រឆាំងថា មានភាពលំអៀង និងបានហៅ​គណៈកម្មា​ធិការ​នេះថាជា “តុលាការ កង់គូរូ”។ ជាការឆ្លើយតបគណៈកម្មាធិការបានថ្លែងថា លោក Johnson បានធ្វើឱ្យប៉ះពាល់ដល់សុចរិត ភាពរបស់សភា​តាមរយៈ​ការវាយ​ប្រហារ​របស់គាត់។ ដោយសារតែលោក Johnson បានសម្រេចចិត្តលា ឈប់ពីសភាដូច្នឹង​រាល់សេចក្តីសម្រេចណាមួយ ដើម្បីព្យួរការងារគាត់នឹងមិនប៉ះពាល់អ្វីដល់គាត់នោះទេ ហេតុនេះគណៈកម្មា​ធិការ​​អាចនឹងដាក់ចេញនូវទណ្ឌកម្មផ្សេងៗ ដូចជា ហាមឃាត់គាត់មិនឱ្យចូលជាន់ ដីសភាជាដើម...៕ https://www.dailypioneer.com/2023/world/uk-panel-to-conclude-boris----partygate----probe.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`