logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UNITED KINGDOM / មើលលម្អិត
សមាជិកសភាចក្រភពអង់គ្លេស៖ ព្រះរាជាណាចក្រម៉ារ៉ុក គឺជាដៃគូយុទ្ធសាស្រ្តនៅអាហ្រ្វិកខាងលិច
 

លោកស្រី Heather Wheeler ប្រធានក្រុមមិត្តភាពសភាអង់គ្លេស-ម៉ារ៉ុក និងលោក Nasser Bourita រដ្ឋមន្រ្តីការបរទេសម៉ារ៉ុក

ទីភ្នាក់ងារសារព័ត៌មានម៉ារ៉ុក MAP បានរាយការណ៍ថា លោកស្រី Heather Wheeler សមាជិកសភាចក្រភព​អង់គ្លេស​ និងជាប្រធានក្រុមមិត្តភាពសភា​ចក្រភព​អង់គ្លេស​-​ម៉ារ៉ុកបានថ្លែងថា ព្រះចក្ខុវិស័យរបស់ព្រះអង្គ Mohammed  VI ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម៉ារ៉ុក នឹងធ្វើឱ្យម៉ារ៉ុកក្លាយជា “ដៃគូយុទ្ធសាស្រ្តមួយនៅ​អាហ្វ្រិកខាងលិច” ។ លោកស្រី Wheeler បានថ្លែងបែបនេះ បន្ទាប់ពីបានពិភាក្សាជាមួយលោក Nasser Bourita រដ្ឋមន្រ្តីក្រសួង​ការបរទេសម៉ារ៉ុក ដោយបានកោតសរសើរពីព្រះចក្ខុវិស័យ​ព្រះមហាក្សត្រម៉ារ៉ុកសម្រាប់ការ “ពង្រឹងស្ថិរ​ភាព ប្រជាធិបតេយ្យ និងសេដ្ឋកិច្ចដ៏ខ្លាំងក្លាដែលនឹងផ្តល់ប្រយោជន៍ដល់យុវជនម៉ារ៉ុក។ លោកស្រីក៏បានកោត​សរសើរ​ផងដែរ​ពីកាលានុវត្តភាពដែលបានបង្កើតឡើង នៅក្នុងប្រទេសអាហ្រ្វិកខាងជើង ក៏ដូចជាប្រព័ន្ធ​ធនាគារជាតិដែលលោកស្រីពណ៌នាថាមានមានរឹងមាំ។ ម៉ារ៉ុក និងចក្រភពអង់គ្លេសបាន ពង្រឹង​កិច្ច​​សហ​ប្រតិបត្តិការរបស់ខ្លួន នាពេលថ្មីៗនេះក្នុងវិស័យជាច្រើន រួមទាំង ធុរកិច្ច និងការអប់រំផង ដែរ។​​ ក្រសួងការ​បរទេសម៉ារ៉ុកបានឱ្យដឹងថា មន្រ្តីទាំងពីររូបបាន​ពិភាក្សា​គ្នាពី “ការអភិវឌ្ឍជាវិជ្ជមានក្នុងចំណងទាក់ទងទ្វេភាគី​ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្ត រវាងប្រទេសទាំងពីរ”។ ដូចគ្នានេះដែរ លោក Simon Martin ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំប្រទេសម៉ារ៉ុកបានសម្តែងនូវ​សុទិដ្ឋិនិយមអំពីអនាគតនៃចំណងទាក់ទង​រវាងប្រទេស​ទាំងពីរចាប់ពីចុងឆ្នាំ២០២២មក នៅពេលដែល ព្រះមហាក្សត្រអង្គថ្មី ព្រះអង្គ Charles III ឡើងគ្រងរាជ្យសម្បត្តិនៅក្នុងចក្រភពអង់គ្លេស។ ថ្លែងទៅកាន់​សារព័ត៌មាន moroccoworldnews លោក Martin បានលើកឡើងថា មានសក្តានុពលដ៏ធំសម្បើមសម្រាប់​កិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងចក្រភពអង់គ្លេស និងម៉ារ៉ុក ជាពិសេស វិស័យធុរកិច្ចនៅក្នុងប្រទេស​ទាំងពីរ​ដែលកំពុងតែទន្ទឹងរង់ចាំដើម្បីពង្រឹង និងការធ្វើពិពិធកម្មចំណងទាក់ទងទ្វេភាគី។ នៅក្នុងឆ្នាំ២០២២ កសិករអង់គ្លេសបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរផលិតកម្មមកក្នុង​ប្រទេស​ម៉ារ៉ុក និងប្រជាជាតិអាហ្វ្រិកដទៃទៀត ដើម្បីចៀសវាងការ​ចំណាយដើមខ្ពស់នៅក្នុងប្រទេស​កំណើត​របស់ពួកគេ។ ផលិតផលកសិកម្ម ស្ថិតក្នុងចំណោមការនាំចេញដ៏ធំបំផុតរបស់ម៉ារ៉ុកទៅកាន់ចក្រភព​អង់គ្លេស និងបានកើនឡើង​យ៉ាងសម្បើម ចាប់តាំងពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប(Brexit)៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៣-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.moroccoworldnews.com/2023/04/354941/uk-member-of-parliament-morocco-is-a-strategic-partner-in-west-africa


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`