logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UNITED KINGDOM / មើលលម្អិត
គណៈប្រតិភូសមាជិកសភាចក្រភពអង់គ្លេសនឹងពិភាក្សាពីចំណង ទាក់ទងធុរកិច្ច និងការស្រាវជ្រាវ នៅក្នុងប្រទេសឥណ្ឌា
 

រូបទង់ជាតិចក្រភពអង់គ្លេស និងសាធារណរដ្ឋឥណ្ឌា តំណាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-ឥណ្ឌា

គណៈប្រតិភូសភាចក្រភពអង់គ្លេស នៃក្រុមសមាជិកសភាចម្រុះគណបក្ស (APPG) ស្តីពីពាណិជ្ជកម្ម និងការវិនិយោគឥណ្ឌា បានអញ្ជើញដល់ទីក្រុងញូដេលី កាលពីថ្ងៃអាទិត្យ ទី០៩ ខែមេសា​ ឆ្នាំ២០២៣ ទៅបំពេញទស្សនកិច្ចទីក្រុងចំនួន៤ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទៅវិញទៅមក ការស្រាវជ្រាវ និងការអភិវឌ្ឍ។ គណៈប្រតិភូ​ចម្រុះគណបក្សដឹកនាំដោយលោកស្រី Baroness Sandy Verma សមាជិកព្រឹទ្ធសភាអង់គ្លេសគ្រោងជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងមេដឹក នាំធុរកិច្ច​ឥណ្ឌា ដោយមានការគាំទ្រពីសហភាពសភាពាណិជ្ជកម្ម  និងឧស្សាហកម្មឥណ្ឌា (FICCI)។ ការពិភាក្សានេះកើតមានឡើងក្រោយឆាកនៃកិច្ចចរចាជុំទី៨ រវាងមន្រ្តីនៃភាគីទាំងពីរឆ្ពោះទៅរកកិច្ច​ព្រមព្រៀង​​​​​ពាណិជ្ជកម្មសេរី (FTA)។ ក្រៅពីញូដេលី ទស្សនកិច្ចនេះក៏​នឹងដល់ទៅទីក្រុង Ahmedabad  Pune និងទីក្រុង Mumbai ផងដែរ ដើម្បីកត់សម្គាល់ដំណើរទស្សនកិច្ចសភារបស់អង់គ្លេសមកកាន់ឥណ្ឌា ក្រោយគម្លាត ៦ឆ្នាំ។ ក្នុងនាម​ប្រធានក្រុមសមាជិកសភាចម្រុះគណបក្ស លោកស្រី Verma បានថ្លែងថា លោកស្រីមានក្តីសោមនស្សរីករាយដែលបានធ្វើជាសហប្រធានគណៈប្រតិភូ។ លោកស្រី Verma បានថ្លែងបន្តថា “វាយូរពេកហើយចាប់តាំងពីគណៈប្រតិភូសភាមកដល់ប្រទេសឥណ្ឌា កាលពី៦ឆ្នាំ មកហើយ។ យើងកំពុងទន្ទឹងរង់ចាំភ្ជាប់ទំនាក់ទំនង​ជាមួយមន្រ្តីជាន់ខ្ពស់ឥណ្ឌា ដើម្បីពិភាក្សា​ពីកិច្ចការមួយចំនួនចាប់ពី កិច្ចព្រមព្រៀង FTA ដល់ បច្ចេកវិទ្យាតៃបង និងយែនឌ័រ។ ការស្រាវ ជ្រាវ និងការអភិវឌ្ឍគឺជា​វិស័យ​គន្លឹះនៃ​ចំណងទាក់ទងរវាងចក្រភពអង់គ្លេស-ឥណ្ឌា ហើយគណៈប្រតិភូ នឹងស្វែងរកមធ្យោបាយបន្ថែមទៀតដើម្បីពង្រឹងចំណងទាក់ទង ជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការ សាកលវិទ្យាល័យ និងឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា“។ ក្រុមសមាជិកសភាចម្រុះគណបក្ស (APPG) ស្តីពីពាណិជ្ជកម្ម និងការវិនិយោគឥណ្ឌា ត្រូវបានបង្កើតឡើង​កាលពី​ឆ្នាំ២០២២ ស្របគ្នានឹងខួបលើកទី៧៥ឆ្នាំ នៃឯករាជ្យ​ជាតិ​ឥណ្ឌា និងមានសមាសភាពសមាជិក​សភា​​អង់គ្លេស២៥រូប មកពីមជ្ឈដ្ឋាននយោបាយនានា។ ជាមួយនឹងគោលដៅលើកកម្ពស់ពាណិជ្ជកម្ម និងការ​វិនិ​យោគ​​រវាង​​ឥណ្ឌា និង​អង់គ្លេសដើម្បីភាពប្រសើរឡើងនៃពលរដ្ឋទាំងពីរ កសាងនូវការរស់នៅប្រកបដោយ​បរិយាប័ន្នរវាងប្រទេសទាំងពីរ។ ក្រុម APPG ដែលទើបតែបង្កើតឡើងថ្មីនេះសំដៅ​ឆ្ពោះទៅគាំទ្រការចរចា​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមក៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១០-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.outlookindia.com/business/uk-parliamentary-delegation-to-discuss-trade-research-ties-in-india-news-277107?prev


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`