logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
ប្រធានសភាអ៊ុយក្រែន ពិភាក្សាការងារជាមួយប្រធានសភាប្រទេសនានា ពីអនាគតសមាជិកភាពរបស់អ៊ុយក្រែនក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ
 

លោក Ruslan Stefanchuk ប្រធានសភានៃប្រទេសអ៊ុយក្រែន

លោក Ruslan Stefanchuk ប្រធានសភានៃប្រទេសអ៊ុយក្រែនបានពិភាក្សា​ការងារជាមួយ​ប្រធានសភា​សាធារណរដ្ឋឡេតូនី លីទុយអានី អេស្តូនី ប៉ូឡូញ និងសាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង់ពី​អនាគតរបស់​អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប និងក្នុងកងទ័ពសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង(អង្គការណាតូ)។ លោក Stefanchuk ​បានបង្ហោះសារ​ក្នុង​បណ្តាញសង្គមហ្វេសប៊ុកថា កិច្ចសន្ទនាបានធ្វើឡើងជាផ្នែកមួយនៃ​ជំនួប​រវាងបណ្តាប្រធានសភា ជាមួយលោក Edgars Rinkēvičs ប្រធានាធិបតីជាប់ឆ្នោតថ្មីឡេតូនី។ លោកប្រធានសភាអ៊ុយក្រែនបានពាំនាំនូវពាក្យពេចន៍អបអរសាទរពីលោក Volodymyr Zelen sky ប្រធានាធិបតីអ៊ុយក្រែនដល់លោក​ប្រធានាធិបតីជាប់ឆ្នោតថ្មីថ្មោង។ លោក Stefanchuk បានកត់ សម្គាល់ថា លោក Rinkēvičs បានធានាការគាំទ្រគ្រប់ជ្រុងជ្រោយពីឡេតូនី រហូតដល់អ៊ុយក្រែនទទួលបាន ជ័យជម្នះ។ ​​សម្រាប់លោកស្រី Viktorija Čmilytė-Nielsen ប្រធានសភាលីទុយអានីបានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់​ពេលនេះបានពួតដៃគ្នាជួយដល់អ៊ុយក្រែន  និងការពារបណ្តាប្រទេស​អឺរ៉ុបភាគ​ខាងកើត។ លោកស្រី Bärbel Bas ប្រធានរដ្ឋសភាអាល្លឺម៉ង់បានថ្លែងពីការគាំទ្ររបស់បណ្តាប្រធានសភាសម្រាប់ មាគ៌ារបស់អ៊ុយក្រែនឆ្ពោះទៅសមាជិកភាពអង្គការណាតូ។ ក្នុងពេលជាមួយគ្នា លោកស្រី Elżbieta Witek ប្រធានសភាប៉ូឡូញបានថ្លែងថា ទ័ពសម្ព័ន្ធមិត្តនឹងកាន់តែខ្លាំងក្លាពេលមានអ៊ុយក្រែននៅជាមួយ។ លោក Stefanchuk ក៏បានថ្លែងអំណរគុណផងដែរដល់លោក Lauri Hussar ប្រធានសភាអេស្តូនីចំពោះ​ពាក្យ​ពេចន៍របស់លោកដែលថា អ៊ុយក្រែនគួរតែទទួលបានផែនទី​បង្ហាញផ្លូវដ៏ច្បាស់​លាស់​មួយមកកាន់​អង្គការ​ណាតូ នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី។ លោក Stefanchuk បានថ្លែងបន្តថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងកងទ័ពសម្ព័ន្ធមិត្ត​គឺជាគោល​ដៅ​យុទ្ធសាស្រ្តរបស់យើង ដូច្នឹងលោកសូមថ្លែងអំណរគុណដល់​បណ្តា​សភាដែលបានគាំទ្រសមាជិកសភាព​អ៊ុយក្រែននៅក្នុងអង្គការណាតូ។ លោកក៏បានថ្លែងអំណរគុណផងដែរដល់បណ្តាសភាចំពោះឆន្ទៈរ​បស់​ពួកគាត់ក្នុង​ការជួយដល់ការ​ធ្វើ​សមាហរណកម្មរបស់អ៊ុយក្រែនចូលក្នុងសហភាពអឺរ៉ុប។ គួរបញ្ជាក់ថា ប្រធានសភាអ៊ុយក្រែនបានបំពេញទស្សនកិច្ចក្នុងប្រទេសឡេតូនី ដើម្បីសម្រេចបានការមូល​មតិជាអន្តរ ជាតិលើការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលធ្វើឡើងនៅក្នុង​ទីក្រុង​វីលនីញូស។ ក្នុងអំឡុងពេលស្ថិតនៅក្នុងប្រទេសឡេតូនី លោក Stefanchuk បានចូលចួបលោក Edvards Smiltēns ប្រធានសភាឡេតូនី៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១១-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1106575757/Stefanchuk-Discusses-With-Speakers-Ukraines-Future-Membership-In-Eu-And-Nato


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`