logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
សភាអឺរ៉ុបស្នើឱ្យអង្គការណាតូអញ្ជើញអ៊ុយក្រែន ចូលក្នុងកងទ័ពសម្ព័ន្ធមិត្តមួយនេះ
 

រូបភាពទីស្នាក់ការកណ្តាលសភាអឺរ៉ុប

សមាជិកសភាអឺរ៉ុប បានស្នើឱ្យសម្ព័ន្ធមិត្តអង្គការណាតូគោរពដល់ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រទេស​អ៊ុយក្រែន និងត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលទីក្រុងកៀវ ឱ្យ​អញ្ជើញចូលរួមក្នុងកងទ័ពសម្ព័ន្ធមិត្ត។ ក្នុងសេចក្តីសម្រេចដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជាមួយ នឹង​សំឡេងគាំទ្រ ៤២៥​សំឡេង ទល់នឹង៣៨សំឡេង និងអនុបវាទ ៤២សំឡេង សមាជិកសភាអឺរ៉ុបបាន​សង្កត់ធ្ងន់ថា ពួកគេរំពឹងថា “នីតិវិធីនៃការចូលជាសមាជិក​នឹងចាប់ផ្តើម បន្ទាប់ពីសង្រ្គាមត្រូវ​បាន​បញ្ចប់ និង ចប់សព្វគ្រប់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន”។ សមាជិកសភាអឺរ៉ុបបានថ្លែងថា ដើម្បីទទួលបានសមាជិកភាពពេញសិទ្ធិ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក​ត្រូវ​រួមគ្នាជាមួយអង្គការសម្ព័ន្ធមិត្តណាតូ និងដៃគូដែលមាន​គំនិតដូចគ្នា ត្រូវតែធ្វើការឱ្យបានដិតដល់​ជាមួយ​អ៊ុយក្រែន ដើម្បីបង្កើតនូវក្របខ័ណ្ឌបណ្តោះអាសន្នមួយសម្រាប់ធានាសន្តិសុខដែលត្រូវតែ អនុវត្តភ្លាមៗ ក្រោយសង្រ្គាមត្រូវ​បានបញ្ចប់។ សភាអឺរ៉ុបបានគូសបញ្ជាក់ថា ការធ្វើសមាហរណកម្មរបស់ អ៊ុយក្រែនចូល​ទាំងក្នុង អង្គការណាតូ ទាំងក្នុងសហភាពអឺរ៉ុប អាចពង្រឹងសន្តិសុខតំបន់ និងសន្តិសុខ​សកល ព្រមទាំងពង្រឹង​បាននូវចំណងទាក់ទងរវាងអ៊ុយក្រែន និងសហគមន៍អឺរ៉ូ-អាត្លង់ទិក។ ជាមួយគ្នានេះ សភាអឺរ៉ុបបានថ្កោលទោសដោយប្រើប្រាស់ភាសាធ្ងន់ៗបំផុតលើរុស្ស៊ីចំពោះការបំផ្លាញ​ទំនប់ទឹក Kakhovka កាលពីថ្ងៃទី៦ ខែមិថុនា ដែលជាធាតុផ្សំនៃ​ឧក្រិដ្ឋកម្មសង្រ្គាម និងបណ្តាលឱ្យមាន​គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ក្លាយជាគ្រោះមហន្តរាយបរិស្ថាន ក៏ដូចជា បំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់អ៊ុយក្រែន។ ជនដែលបាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មសង្រ្គាម រួមទាំង ការបំផ្លិចបំផ្លាញទំនប់ទឹក នឹងត្រូវទទួលខុសត្រូវអនុលោម​តាមច្បាប់អន្តរជាតិ។ សភាអឺរ៉ុបក៏បានស្នើឱ្យមានកញ្ចប់ស្តាឡើងវិញគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយរបស់សហភាពអឺរ៉ុប សម្រាប់​អ៊ុយក្រែន ដោយផ្តោតលើជំនួយបន្ទាន់ មធ្យម និងរយៈពេលវែង ការកសាង និងស្តា​ប្រទេសឡើងវិញ។ សភាអឺរ៉ុបបានអះអាងជាថ្មីពីការគាំទ្ររបស់ខ្លួនចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុបក្នុង ការផ្តល់​ឋានៈជាបេក្ខជនសហភាព​អឺរ៉ុបសម្រាប់អ៊ុយក្រែនកាលពីឆ្នាំ២០២២។  ពួកគេបង្ហាញក្តីសង្ឃឹមថា គណៈកម្មការ​អឺរ៉ុបនឹងផ្តល់អនុសាសន៍វិជ្ជមាន នៅពេលដែលអ៊ុយក្រែនបំពេញបាន​ដោយជោគជ័យ​នូវជំហានទាំង៧ ដែលកំណត់ដោយគណៈកម្មការអឺរ៉ុប៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៦-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.europeaninterest.eu/article/meps-call-for-the-upcoming-nato-summits-to-pave-the-way-for-an-invitation-to-ukraine/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`