logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
សភាអឺរ៉ុបនឹងបោះឆ្នោតនៅថ្ងៃទី០១ ខែមិថុនានេះ ដើម្បីបង្កើនផលិតកម្ម គ្រាប់កាំភ្លើង គ្រាប់ផ្លោង និងអាវុធមីស៊ីលសម្រាប់ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន
 

 រូបភាពទីស្នាក់ការកណ្តាលសភាអឺរ៉ុប

កាលពីថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យព័ត៌មាននៃសភាអឺរ៉ុបបានឱ្យដឹងថា សភាអឺរ៉ុបនឹង​បោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ​​លើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើនផលិតកម្ម​គ្រាប់​កាំភ្លើង-គ្រាប់ផ្លោង និងអាវុធមីស៊ីលរបស់អឺរ៉ុប សម្រាប់ផ្គត់ផ្គង់ឱ្យប្រទេសអ៊ុយក្រែន និងក៏ដើម្បី​បំពេញ​​ស្តុករបស់​ប្រទេសអឺរ៉ុបខ្លួនឯងផងដែរ។ សភាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា “ច្បាប់ស្តីពីការគាំទ្រផលិតកម្មគ្រាប់កំភ្លើង-គ្រាប់ផ្លោង ហៅកាត់ថា “ASAP” ធ្វើឡើងដើម្បីបង្កើនល្បឿននៃការបញ្ជូន​គ្រាប់កាំភ្លើង-​គ្រាប់ផ្លោង និងអាវុធមីស៊ីល​ទៅកាន់អ៊ុយក្រែន និងដើម្បីជួយដល់បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុបបំពេញស្តុកកាំភ្លើងធំរបស់ខ្លួន”។ តាមរយៈការដាក់ចេញ​នូវវិធានការគោលដៅ​រួមទាំង ការផ្តល់ហិរញ្ញវត្ថុ ៥០០លានអឺរ៉ូ(៥៣៤លាន ដុល្លារសហរដ្ឋអាម៉េរិក) ច្បាប់ ASAP ធ្វើឡើងដើម្បីបង្កើនសមត្ថភាពផលិតកម្ម​របស់សហភាព​អឺរ៉ុប​ក្នុងការដោះស្រាយកង្វះខាតគ្រាប់កាំភ្លើង-គ្រាប់ផ្លោង អាវុធមីស៊ីល និងសមា្ភរៈសឹកផ្សេងៗទៀត។ ក្រុមប្រទេសលោកខាងលិចបានផ្គត់ផ្គង់ដល់រដ្ឋាភិបាលទីក្រុងកៀវនូវប្រព័ន្ធអាវុធប្រភេទផ្សេង រួមទាំង អាវុធមីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត​ពហុមុខងារ រថក្រោះ រថពាសដែក កាំភ្លើងធំបាញ់​ចេញដោយស្វ័យប្រវត្តិ និងកាំភ្លើងប្រឆាំងយន្តហោះជាដើម ចាប់តាំងពីសហព័ន្ធរុស្ស៊ីបានបានចាប់ផ្តើម​ប្រតិបត្តិការ​​យោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីជាង ១ឆ្នាំមុន។ ខណៈដែលវិមានក្រឹមឡាំង​បានព្រមានឥតឈប់ឈរប្រឆាំងនឹងការបញ្ជូនសព្វាវុធទៅឱ្យរដ្ឋាភិបាល​ទីក្រុងកៀវ។ លោក Sergey Lavrov រដ្ឋមន្រ្តីក្រសួងការបរទេសសហព័ន្ធរុស្ស៊ីបានសង្កត់ធ្ងន់ថា រាល់ការដឹកជញ្ជូន​ទាំងឡាយ​ណាដែលមានសព្វាវុធបញ្ជូនទៅឱ្យអ៊ុយក្រែននឹងអាចក្លាយ​ជាគោលដៅ នៃការវាយប្រហារ​យោធាសម្រាប់រុស្ស៊ី។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា ការផ្តល់​សព្វាវុធ​ពីក្រុមប្រទេស​លោកខាង​លិច​ដល់រដ្ឋាភិបាលទីក្រុងកៀវនឹងមិនរួមចំណែកចំពោះ​ដំណោះ​ស្រាយនៃជម្លោះសម្រាប់អ៊ុយក្រែនទេ ហើយវានឹងបង្កជាផលវិបាកអវិជ្ជមានតែប៉ុណ្ណោះ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០១-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/european-parliament-to-vote-on-june-1-for-inc-1700667.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`