logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
សភាអ៊ុយក្រែន កាត់បន្ថយអាយុជាប់កំណែនកងទ័ព ពី២៧ឆ្នាំ មក២៥ឆ្នាំ
 

សភាអ៊ុយក្រែន កាត់បន្ថយអាយុជាប់កំណែនកងទ័ព ពី២៧ឆ្នាំ មក២៥ឆ្នាំ

លោក Yaroslav Zhelezniak សមាជិកសភាប្រទេសអ៊ុយក្រែនបានបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនង​សង្គមតេឡេក្រាមរបស់លោកថា សភាអ៊ុយក្រែនបានកាត់បន្ថយអាយុអតិបរមារបស់ពលរដ្ឋក្នុងការ​ចុះបញ្ជី​កំណែនកងទ័ព ពី២៧ឆ្នាំ  មក២៥ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍​របស់ទីភ្នាក់ងារសារព័ត៌មាន​អ៊ុយក្រែន Ukrainian។ លោក Zhelezniak បានកត់សម្គាល់ថា សភាបានសម្រេចចិត្តបែបនេះ នៅក្នុង​កិច្ចប្រជុំ នាថ្ងៃ​អង្គារ ទី៣០​ ខែឧសភា ឆ្នាំ២០២៣។​ នាពេលថ្មីៗនេះ គណៈរដ្ឋមន្រ្តីអ៊ុយក្រែនបានស្នើសភាកាត់បន្ថយអាយុអតិបរមារបស់ពលរដ្ឋក្នុងការចុះ​បញ្ជីកំណែនកងទ័ព ពី២៧ឆ្នាំ  មក​២៥ឆ្នាំ។ មានន័យថា ស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ច យោធា និងការចូលបម្រើកងទ័ព។ វិសោធនកម្មច្បាប់បានចែងថា​​ ពលរដ្ឋអ៊ុយក្រែន​ជាបុរសដែលសុខភាពល្អ និងមានអាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃចាកចេញទៅកាន់អង្គភាពយោធា និងអ្នកដែលមានអាយុមិនលើសពី២៥ឆ្នាំ ហើយ​មិន​ត្រូវ​បានផ្តល់សិទ្ធិលើកលែង ឬពន្យារពេលពីកំណែនកងទ័ព ត្រូវបានអំពាវនាវឱ្យចូលបម្រើ​កងទ័ព។ ច្បាប់បច្ចុប្បន្នការជាប់កំណែនកងទ័ព គឺមានអាយុចាប់ពី១៨ឆ្នាំ ដល់២៧ឆ្នាំ។ ក្រសួងការពារជាតិអ៊ុយក្រែនជឿថា ក្នុងពេលបច្ចុប្បន្ននេះ ក្នុងអំឡុងពេលនៃប្រតិបត្តិការច្បាប់អាជ្ញាសឹក​នៅក្នុងប្រទេស មិនមានភាពចាំបាច់ក្នុង​ការ​​ឱ្យប្រជាពលរដ្ឋត្រូវស្ថិតក្នុងបញ្ជីនៃកំណែនកងទ័ព រហូតដល់​អាយុ ២៧ឆ្នាំនោះទេ។ ជាពិសេស ក្រសួងបានកត់សម្គាល់ថា ការតម្រូវឱ្យ​ពួកគេ​មកដល់ទីកន្លែងជ្រើសរើស​ទ័ពប្រចាំឆ្នាំ និងមជ្ឈមណ្ឌលគាំទ្រសង្គម(ការចុះឈ្មោះយោធា និងការិយាល័យចុះឈ្មោះ) រួមទាំងការត្រួត​ពិនិត្យ​​សុខភាព​​​នាំទៅដល់ការចំណាយហិរញ្ញវត្ថុបន្ថែម​ បន្ថែមបន្ទុកលើបុគ្គលិកវេជ្ជសាស្រ្ត ក្នុងពេលដែល​កំណែន​កងទ័ពសម្រាប់បម្រើយោធា ក្នុង​អំឡុងពេលដែលច្បាប់អាជ្ញាសឹកមិនត្រូវបានអនុវត្ត។ កាលពីខែកុម្កៈ ឆ្នាំ២០២៣ ​គណៈរដ្ឋមន្រ្តីអ៊ុយក្រែនបានថ្លែងថា អ្នកជាប់កំណែនកងទ័ពដែលដល់​អាយុ២៧ឆ្នាំ គួរតែមកដល់មូលដ្ឋានកងទ័ព ដើម្បីត្រួតពិនិត្យវេជ្ជសាស្រ្ត។ ក្នុងខែតុលា ឆ្នាំ២០២២ ច្បាប់ស្តីពីការលុបចោលកំណែនកងទ័ព ក្នុងអំឡុងពេលច្បាប់អាជ្ញាសឹកចូលជាធរមាន៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ៣១-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://ukranews.com/en/news/935765-rada-reduces-conscription-age-from-27-to-25


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`