logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
ប្រធានសភាអ៊ុយក្រែន៖ ន័រវែសនឹងផ្តល់បន្ថែមនូវប្រព័ន្ធការពារ ដែនអាកាស NASAMS ដល់រដ្ឋាភិបាលទីក្រុងកៀវ
 

ន័រវែសនឹងផ្តល់បន្ថែមនូវប្រព័ន្ធការពារដែនអាកាស NASAMS ដល់រដ្ឋាភិបាលទីក្រុងកៀវ

កាលពីថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក Ruslan Stefanchuk ប្រធានសភាប្រទេស​អ៊ុយក្រែន​​​បានថ្លែងថា ព្រះរាជាណាចក្រ​ន័រវែស​បានយល់ព្រមផ្គត់ផ្គង់បន្ថែមដល់រដ្ឋាភិបាលទីក្រុងកៀវ​នូវប្រព័ន្ធការពារដែនអាកាស NASAMS ប្រព័ន្ធរ៉ាដាតាមដានស្ទាក់ចាប់អាវុធ ARTHUR និងប្រព័ន្ធ​បាញ់គ្រាប់រ៉ុកកែតពហុមុខងារ (M270 MLRS)។ កាលពីថ្ងៃទី១៦ ដល់១៨ ខែឧសភា ឆ្នាំ២០២៣ លោក Stefanchuk បានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសន័រវែស ជាទីដែលលោក​បានជួបជាមួយលោក Masud Gharahkhani ប្រធានសភាន័រវែស និងមន្រ្តី​ន័រវែសមួយចំនួនទៀត ក៏ដូចជា ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា Kongsberg Gruppen ដែលមានមូលដ្ឋាន   ក្នុងប្រទេសន័រវែសពាក់ព័ន្ធនឹងការផលិតប្រព័ន្ធការពារដែនអាកាស NASAMS ដើម្បីពិភាក្សាពី​ការ​ផ្គត់ផ្គង់​អាវុធដល់អ៊ុយក្រែន។ លោក Stefanchuk បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Ukrinform ថា ពេលស្ថិត​ក្នុងប្រទេសន័រវែស យើងបាន​ចរចាបន្ថែមពីប្រព័ន្ធ NASAMS ការផ្ទេរប្រព័ន្ធ M270MLRS ប្រព័ន្ធ ARTHUR និងអាវុធចាំបាច់ដទៃទៀតដល់រដ្ឋាភិបាលទីក្រុងកៀវ។ ការប្រកាសបញ្ជូនអាវុធថ្មី បានកើតមានឡើងកាលពីខែមីនា ឆ្នាំ២០២៣ ដោយស.រ.អា និងន័រវែស​បាន​បញ្ជាក់ពីការសម្រេចចិត្តរួមគ្នា​ផ្តល់ដល់អ៊ុយក្រែននូវប្រព័ន្ធ NASAMS ចំនួន២គ្រឿង និងបង្វឹកកងទ័ព​អ៊ុយក្រែនដើម្បីប្រតិបត្តិការប្រព័ន្ធទាំងនោះ បន្ទាប់ពីរដ្ឋាភិបាល​ទីក្រុង​កៀវបានស្នើសុំម្តងហើយ​ម្តងទៀត​ឱ្យផ្តល់ជំនួយយោធាបន្ថែម។ កាលពីខែតុលា ឆ្នាំ២០២២ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីតោនបានប្រគល់ប្រព័ន្ធ NASAMS ចំនួន២គ្រឿងដល់ទីក្រុងកៀវ។ ក្នុងខែវិច្ឆិកា កាណាដាបានប្រកាសពីការវិភាជន៍ថវិកាជំនួយ​យោធា ៥០០លានដុល្លារដល់អ៊ុយក្រែន ហើយមួយផ្នែកនៃថវិកាដ៏សំខាន់នេះ ក៏ចំណាយសម្រាប់​ការទិញ​ប្រព័ន្ធ NASAMS ១គ្រឿង និងអាវុធមីស៊ីលផងដែរ។ ក្នុងខែធ្នូ លោក Greg Hayes នាយកប្រតិបត្តិ​ក្រុមហ៊ុន  Raytheon Technologies របស់ស.រ.អាបានថ្លែងថា ស.រ.អា និងទ័ពសម្ព័ន្ធមិត្តណាតូបានបើក​ការចរចាជាមួយ​ប្រទេសមជ្ឈិមបូព៌ាមួយ ចំនួនស្តីពីការផ្ទេរប្រព័ន្ធការពារដែនអាកាស NASAMS ដល់​អ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា បណ្តាប្រទេសលោកខាងលិចបានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវប្រព័ន្ធអាវុធប្រភេទផ្សេងៗ រួមទាំង មីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតពហុមុខងារ រថក្រោះ កាំភ្លើងធំបាញ់ចេញដោយ​ស្វ័យប្រវត្តិ និងកំាំភ្លើងយន្តប្រឆាំងយន្តហោះជាដើម ចាប់តាំងពីរុស្ស៊ីបើក​ប្រតិបត្តិការយោធានៅក្នុងប្រទេស​អ៊ុយក្រែនជាង ១ឆ្នាំកន្លងមកនេះ។ ខណៈដែលរដ្ឋាភិបាលវិមានក្រឹមឡាំងបានព្រមានម្តងហើយម្តងទៀត​ប្រឆាំងនឹងការបន្តដឹកជញ្ជូនអាវុធទៅឱ្យរដ្ឋាភិបាលទីក្រុងកៀវ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៤-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/norway-to-provide-kiev-with-additional-nasams-1696261.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`