logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
អនុប្រធានសភាអ៊ុយក្រែន៖ ស្លូវ៉ាគីបានផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន ស្មើនឹង១០% នៃថវិកាការពារជាតិរបស់ខ្លួន
 

យន្តហោះចម្បាំងប្រភេទ MiG-29 ដែលសាធារណរដ្ឋស្លូវ៉ាគីបានផ្តល់ឱ្យអ៊ុយក្រែន

លោកស្រី Olena Kondratiuk អនុប្រធានសភាប្រទេសអ៊ុយក្រែនបានថ្លែងអំណរគុណដល់សាធារណរដ្ឋ​ស្លូវ៉ាគី​ចំពោះការគាំទ្រយោធា មនុស្សធម៌ និងនយោបាយ​គ្រប់ជ្រុង​ជ្រោយចាប់តាំងពីថ្ងៃដំបូងដែល​សហព័ន្ធ​រុស្ស៊ីបានចូលឈ្លានពានពេញទំហឹងក្នុងប្រទេសអ៊ុយក្រែន។ លោកស្រី Kondratiuk បានបង្ហោះ សារក្នុង​បណ្តាញសង្គមហ្វេសប៊ុកថា “លោកស្រីរីករាយដែលបានជួបជាមួយលោក Boris Kollar ប្រធាន ក្រុមប្រឹក្សា​ជាតិនៃសាធារណរដ្ឋស្លូវ៉ាគី(សភាស្លូវ៉ាគី)”។ ជំនួយដែលល្អបំផុត គឺជាជំនួយដែលទាន់ពេល  វេលា។ អ៊ុយក្រែន​​ដឹងគុណដល់ស្លូវ៉ាគីពោះការគាំទ្រយោធា មនុស្សធម៌ និងនយោបាយគ្រប់ជ្រុងជ្រោយចាប់តាំងពីថ្ងៃ​ដំបូងដែលរុស្ស៊ីបានចូលឈ្លានពានពេញទំហឹង​ក្នុង​ប្រទេសអ៊ុយក្រែន។ លោកស្រី Kondratiuk បានកត់សម្គាល់ថា ស្លូវ៉ាគីបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនស្មើ១០% នៃថវិការ​ការពារជាតិរបស់ខ្លួន និងស្ថិតក្នុងចំណោមប្រទេសកំពូល​ទាំង១០ ទាក់ទងនឹងសូចនាករនេះ។ យើងដឹងគុណ​ចំពោះការផ្តល់ជាលើកដំបូងនូវ ប្រព័ន្ធការពារដែនអាកាស យន្តហោះចម្បាំង MiG-29 រថ ពាសដែក និង​កាំភ្លើងស្វ័យ​ប្រវត្តិ​បាញ់​ចេញពីយានយន្ត។ លោកស្រី Kondratiuk និងលោក Kollar ក៏បានពិភាក្សាពី​កិច្ចការ​នៃការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនផងដែរ។ លោកស្រី​បានថ្លែងអំណរគុណដល់​ស្លូវ៉ាគីដែលបានគាំទ្រដល់អ៊ុយក្រែនចំពោះការដាក់ពាក្យ និងបង្កើនល្បឿនការសុំចូល ជាសមាជិក​សហភាព​អឺរ៉ុប។ “ក្នុងនាមសភាអ៊ុយក្រែន លោកស្រីសូមថ្លែងអំណរគុណដល់សភាស្លូវ៉ាគីចំពោះការគាំទ្រនយោបាយដ៏​ម៉ឺងម៉ាត់​ដល់​ប្រជាជនអ៊ុ​យក្រែន”។ សភាស្លូវ៉ាគីបានបានប្រកាន់​យកនូវជំហរដ៏ច្បាស់លាស់តាមរយៈការ​អនុម័តសេចក្តីសម្រេចថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងទទួលស្គាល់ថា របបដឹកនាំរុស្ស៊ីជា ភេរវករ និងជារដ្ឋគាំទ្រអំពើ​ភេរវនិយម។ លោកស្រី Kondratiuk បានថ្លែងបន្ថែមថា សភាស្លូវ៉ាគីគាំទ្រការ បង្កើត​សាលាជម្រះក្តីអន្តរជាតិពិសេសមួយដើម្បីកាត់ទោសបទឧក្រិដ្ឋឈ្លានពាន​របស់រុស្ស៊ី​មកលើ​អ៊ុយក្រែន និង​ថ្កោលទោសការគំរាមប្រើអាវុធនុយក្លេអ៊ែរពីសំណាក់រុស្ស៊ី។ លើសពីនេះទៀតលោកស្រី Kondratiuk សម្តែងការដឹងគុណចំពោះការអនុម័តសេចក្តីសម្រេច​មួយកាលពី​ថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីការពារកុមារអ៊ុយក្រែន​ដែលត្រូវបានរុស្ស៊ីចាប់ពង្រត់  និងបណ្តេញ​ចេញ​​​ទាំងបង្ខំ និងបានទាមទារឱ្យបញ្ជូនពួកគេឱ្យវិលត្រឡប់មកផ្ទះវិញជាបន្ទាន់៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ៣១-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105903190/Slovakia-Provides-Military-Assistance-To-Ukraine-For-10-Of-Its-Defense-Budget-Kondratiuk


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`