logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
រដ្ឋសភាអ៊ុយក្រែន ច្រានចោលពាក្យចចាមអារ៉ាមថា លោក Oleksii Reznikov រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែន ត្រូវបានបញ្ចប់មុខតំណែង
 

លោក Oleksii Reznikovរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន

គណៈកម្មាធិការសន្តិសុខ ការពារជាតិ និងស៊ើបការណ៍នៃរដ្ឋសភាអ៊ុយក្រែន បានច្រានចោលលទ្ធភាពនៃការ​បញ្ចប់មុខតំណែងលោក Oleksii Reznikov រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន។ សមាជិកគណៈ​កម្មា​ធិការ​នេះ រួមមាន លោកស្រី Solomiya Bobrovska សមាជិការដ្ឋសភា និង​លោក Yehor Cherniev សមាជិក​រដ្ឋសភា បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែន Ukrainian News Agency អំពី​ព័ត៌មាននេះ។ លោកស្រី Bobrovska បានរាយការណ៍ថា បញ្ហានេះ មិនទាន់បានលើកយកមកពិនិត្យពិភាក្សាក្នុង        គណៈកម្មាធិការនៅឡើយ ហើយក៏គ្មានផងដែរបញ្ហាបែបនេះក្នុងរបៀបវារៈនៃកិច្ចប្រជុំខាងមុខ។ នៅពេល​ថ្មីៗ​នេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ធំមួយនេះ បានរាយការណ៍ថា លោក Reznikov អាចនឹងផ្លាស់ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លើសពីនេះទៀត លោក Oleksii Honcharenko សមាជិកសភាមកពីគណបក្សសាមគ្គីអឺរ៉ុប បានបញ្ជាក់​នៅលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា មានការប្រជុំពិភាក្សាយ៉ាងសកម្មថា លោក Reznikov អាចនឹងដឹកនាំក្រសួងយុត្តិធម៌ ជំនួសក្រសួងការពារជាតិ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែន Ukrainian News Agency បានរាយការណ៍នៅពេលថ្មីៗនេះថា   គណៈកម្មាធិការជាតិទប់ស្កាត់អំពើពុករលួយ (National Agency on Corruption Prevention, NACP) បានស្នើឱ្យតុលាការទទួលខុសត្រូវផ្នែករដ្ឋបាលលើលោក Bohdan Khmelnytskyi អតីតប្រធាននាយកដ្ឋាន​គ្រប់គ្រងគ្រឿងបរិក្ខារសឹករដ្ឋ និងការផ្គត់ផ្គង់ធនធានសម្ភារៈ នៃក្រសួងការពារជាតិ។ ខុទ្ទកាល័យរដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានបញ្ចប់មុខតំណែងលោក Viyacheslav Shapovalov អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលទទួលបន្ទុកលើការផ្គត់ផ្គង់កងទ័ពអ៊ុយក្រែននៅសមរភូមិក្រោយ៕

                                                                                                       ព័ត៌មានសភាទ្វីបអាស៊ី ០៣-០២-២៣-កែវ ធាវី  ប្រែសម្រួលពី៖  https://ukranews.com/en/news/912336-rada-relevant-committee-denies-rumors-about-reznikov-s-dismissal



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`