logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
ប្រធានសភាអ៊ុយក្រែន ស្នើសុំសភាបារាំងអនុម័តយល់ព្រមលើ​ការផ្តល់រថក្រោះ និងយន្តហោះចម្បាំង
 

ប្រធានសភាអ៊ុយក្រែនស្នើសុំសភាបារាំងអនុម័តយល់ព្រមលើការផ្តល់រថក្រោះ និងយន្តហោះចម្បាំង

កាលពីថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២១ លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន (Verkhovna Rada) បានថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភានៃសាធារណរដ្ឋបារាំង អំពាវនាវឱ្យរដ្ឋាភិបាល ទីក្រុងប៉ារីសគាំទ្រការផ្តល់គ្រឿងបរិក្ខារសឹកទៅឱ្យប្រទេសអ៊ុយក្រែន លោកក៏បានស្នើផងដែរឱ្យ​សមាជិក​សភាបារាំងទទួលស្គាល់មហាគ្រោះទុរ្ភិក្សរបស់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ១៩៣២-១៩៣៣ (Holodomor) ជាអំពើប្រល័យពូជសាសន៍របស់ប្រជាជនអ៊ុយក្រែន។ ថ្នាក់ដឹកនាំសភាអ៊ុយក្រែនរូបនេះ បានសម្តែងនូវការដឹងគុណចំពោះប្រជាពលរដ្ឋបារាំង ប្រធានាធិបតី របស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​, រដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានជួយផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំង​ពី​​​សហព័ន្ធរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែនមក ជាពិសេសជំនួយយោធា។ លោក Stefanchuk បានសង្កត់ធ្ងន់ថា «ឥឡូវនេះ យើងស្គាល់ច្បាស់រថពាសដែកធុន Crotal, Caesar, LRU, និងAMX-10RC។ ហើយយើង នឹងគ្រោងត្រៀមស្នើសុំគ្រឿងបរិក្ខារយោធាថ្មីៗបន្ថែមទៀត។  ក្នុង​ចំណោម​​រថក្រោះធុន Leopards, Abrams និង Challengers យើងចង់ឃើញរថក្រោះធុន Leclercs របស់បារាំង សម្រាប់ជួយប្រយុទ្ធថ្មើរជើង រួមនឹងយន្តហោះចម្បាំងធុន Mirages និង Rafales ផងដែរ រួមទាំងយន្តហោះចម្បាំងសម្ព័ន្ធមិត្តផ្សេងៗទៀត នឹងការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន។​ លោក Stefanchuk បានអះអាងទៀតថា «ការផ្តល់យន្តហោះចម្បាំងនេះ នឹងជួយឱ្យយើង​ឆាប់ទទួល​បានជ័យជំនះ ដើម្បីជួយការពារប្រទេសអ៊ុយក្រែន និងប្រទេសទាំងអស់នៅអឺរ៉ុបទាំងមូល»។ ក្រៅពីនោះ ប្រធានសភាអ៊ុយក្រែនរូបនេះ បានស្នើឱ្យគណៈប្រតិភូសភាបារាំង ចូលរួមចំណែកទទួលស្គាល់​មហាគ្រោះ​ទុរ្ភឹក្ស​របស់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ១៩៣២-១៩៣៣ ជាអំពើប្រល័យពូជសាសន៍របស់​ប្រជាជន​អ៊ុយក្រែន៕

                                                                                                   ព័ត៌មានសភាទ្វីបអាស៊ី ០២-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖  https://news.yahoo.com/ukraines-parliament-speaker-asks-french-204511635.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`