logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
ប្រធានសភាអ៊ុយក្រែន៖ អ៊ុយក្រែនចាំបាច់ត្រូវអនុម័តសេចក្តីព្រាងច្បាប់ ប្រមាណ ១០០ច្បាប់ ដើម្បីធ្វើសមាហរណកម្មចូលជាសមាជិកសហភាពអឺរ៉ុប
 

លោក Ruslan Stefanchuk ​ប្រធានសភាអ៊ុយក្រែន

អ៊ុយក្រែន កំពុងតែធ្វើការងារលើសេចក្តីព្រាងច្បាប់ជាចាំបាច់ជាច្រើន ដើម្បីធ្វើសមាហរណកម្មថែមទៀតចូលជាសមាជិកសហភាពអឺរ៉ុប ហើយសភាអ៊ុយក្រែនគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់ទាំងនោះក្នុងពេលឆាប់ៗនេះ។ នេះបើតាមលោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន ដែលបានថ្លែងសុន្ទរកថា លើកិច្ចការខាងលើនៅក្នុងវិទ្យុជាតិ  Telethon។ លោក Ruslan Stefanchuk បានថ្លែងថា “យើងទទួលបានសេចក្តីណែនាំមួយចំនួនពីសហភាពអឺរ៉ុប ថាយើងចាំបាច់ត្រូវអនុម័តសេចក្តីព្រាងច្បាប់ទាំងនោះឱ្យបានឆាប់។បច្ចុប្បន្នយើងកំពុងតែធ្វើការងារនេះ។ លោកជឿថា សេចក្តីព្រាងទាំងនោះ មានប្រមាណជា ១០០ច្បាប់ ហើយលោកសង្ឃឹម យ៉ាងខ្លាំងថា សភានឹងចាប់ផ្តើមអនុវត្តន៍សកម្មភាពសេចក្តីព្រាងច្បាប់ទាំងនេះឆាប់ៗនេះ ។ បើតាមលោក Ruslan Ste fanchuk ពេលនេះគណៈកម្មាធិការពាក់ព័ន្ធកំពុងតែធ្វើការងារជាមួយក្រសួងពាក់ព័ន្ធ ដើម្បីជំរុញវឌ្ឍនភាពសេចក្តីព្រាងច្បាប់ទាំងនោះ។ លោក Ruslan ក៏បានសង្កត់ធ្ងន់ផងដែរថា បើទោះបីជាយើងកំពុងស្ថិតក្រោមច្បាប់អាជ្ញាសឹកក៏ដោយ ក៏សភានៅតែប្រជុំស្ទើរតែជារៀងរាល់សប្តាហ៍ដើម្បីអនុម័តច្បាប់  ដូច្នឹងជាទស្សនៈរបស់លោក វាគួរតែគ្មានបញ្ហាអ្វីឡើយ ក្នុងការអនុម័តច្បាប់ទាំងឡាយដែលពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មរបស់ប្រទេសយើងចូលក្នុងសហភាពអឺរ៉ុប។ ក្នុងពេលជាមួយគ្នាលោកក៏បានថ្លែងថា សម័យប្រជុំសភាអ៊ុយក្រែន បច្ចុប្បន្ន ក៏បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៨១ចំណុច ពាក់ព័ន្ធជាពិសេសនឹងការធ្វើសមាហរណកម្មចូលសហភាពអឺរ៉ុប។ តាមសេចក្តីរាយការណ៍ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២  ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃ  បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប  បានអនុម័តសេចក្តីសម្រេចមួយផ្តល់ឋានៈដល់អ៊ុយក្រែនជាបេក្ខ ភាពសមាជិកសហភាពអឺរ៉ុប។ លោក Volodymyr Zelensky ​ប្រធានាធិបតីអ៊ុយក្រែនបានធានាថា បើទោះបីជាសង្រ្គាមដែលបង្កឡើងដោយរុស្ស៊ីក៏ដោយ ក៏អ៊ុយក្រែននឹងបន្តអនុវត្តន៍ច្បាប់ បទដ្ឋាន និងបញ្ញត្តិនានា របស់សហភាពអឺរ៉ុប ក្នុងពេលដែលគណៈរដ្ឋមន្រ្តីនឹងបង្កើតនូវផែនទីបង្ហាញផ្លូវដ៏សមស្របមួយដើម្បី បំពេញតាមល័ក្ខខ័ណ្ឌនៃការចូលជាសមាជិកសហភាពអឺរ៉ុប៕

                                                                                                  ព័ត៌មានសភាអន្តរជាតិ ២៧-០៦-២២- ឈាវ សុផាត  ប្រែសម្រួលពី៖ https://menafn.com/1104432043/Ukraine-Needs-To-Pass-A-Hundred-Laws-On-European-Integration-Parliament-Chair



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`