logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
សមាជិកសភាអ៊ុយក្រែន ១ រូប ត្រូវបាននគរបាលឃាត់ខ្លួននៅព្រំដែនប្រទេសម៉ុលដាវី
 

លោក Yevhen Yakovenko សមាជិកសភាអ៊ុយក្រែនត្រូវបាននគរបាលឃាត់ខ្លួននៅព្រំដែនប្រទេសម៉ុលដាវី

រដ្ឋធានីជីស៊ីណូ៖ កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ នគរបាលព្រំដែននៃសាធារណរដ្ឋ ម៉ុលដា​វីបានឱ្យដឹងថា លោក Yevhen Yakovenko សមាជិកសភាអ៊ុយក្រែនត្រូវបានគេឃាត់ខ្លួននៅ ព្រំដែនប្រទេសម៉ុលដាវី តាមសំណើរបស់អង្គការនគរបាលឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Police Organization) ឬនគរបាលអន្តរជាតិ (Interpol)។ លោក Yakovenko  ត្រូវបានគេឃុំខ្លួននៅមន្ទីរ ឃុំឃាំងបណ្តោះអាសន្នមួយកន្លែង នេះបើតាមការឱ្យដឹងពីសេវាព័ត៌មានប្រចាំប៉ុស្តិ៍នគរបាលព្រំដែន។ លោក Viorel Tentiu នាយនគរបាលអន្តរជាតិ (Interpol) ក្នុងប្រទេសម៉ុលដាវី បានថ្លែងក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Yakovenko ត្រូវបានជាប់ក្នុងបញ្ជី បន្ទាប់ពីការចោទប្រកាន់របស់សាធារណរដ្ឋបេឡារុសពីបទសូកប៉ាន់ និងពុករលួយ។ តាមការស្រាវជ្រាវមួយនៅលើគេហទំព័រនគរ               បាលអន្តរជាតិទៅលើកំណត់ត្រាបុគ្គលត្រូវតាមចាប់ខ្លួន សម្រាប់ឈ្មោះលោក Yakovenko មិនបានបង្ហាញលទ្ធផលណាមួយនៅយប់កើតហេតុកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ នោះឡើយ។ ព័ត៌មានពីគេហទំព័រសភាអ៊ុយក្រែន បានឱ្យដឹងថា លោក Yakovenko ត្រូវបានគេជ្រើសតាំងជា សមាជិកសភាអ៊ុយក្រែន មកពីតំបន់ Donetsk។ ភាពភ័យខ្លាចដែលកំពុងតែបន្តនៅពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសម៉ុលដាវីត្រូវបានគេលើកទឹកចិត្តឱ្យចូលរួមក្នុងជម្លោះប្រទេសជិតខាងអ៊ុយក្រែន បន្ទាប់ពី ក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ីក្នុងតំបន់ផ្តាច់ខ្លួន បានរាយការណ៍អំពីការប្រយុទ្ធគ្នា និងការបំផ្ទុះមួយចំនួននៅតំបន់នោះ ដែលពួកគេបានទម្លាក់កំហុសលើរដ្ឋាភិបាលទីក្រុងកៀវ៕

ព័ត៌មានសភាអន្តរជាតិ ០៧-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ https://news.yahoo.com/ukrainian-lawmaker-detained-moldovas-border-205847736.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`