logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
ប្រធានសភាអ៊ុយក្រែន៖ អ៊ុយក្រែននឹងមិនបោះបង់តំបន់ Crimea និងតំបន់ Donbas នោះឡើយ
 

លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន

បន្ទាត់ក្រហមសម្រាប់អ៊ុយក្រែន គឺជាការសម្របសម្រួលលើអធិបតេយ្យភាព និងបូរណភាពទឹកដី ដូច្នឹងហើយ អ៊ុយក្រែននឹងមិនបោះបង់ចោលតំបន់ Crimea ឬតំបន់ Donbas នោះឡើយ។ នេះគឺជាការលើកឡើងរបស់លោក Ruslan Stefanchuk ​ប្រធានសភានៃប្រទេសអ៊ុយក្រែន នៅក្នុងបទសម្ភាសមួយ ជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់អាល្លឺម៉ង់ FUNKE។ “យើងមានបន្ទាត់ក្រហម យើងនឹងមិនបោះបង់ដែនដីណាមួយរបស់យើងឡើយ មិនថា Crimea ឬ Donbas នោះឡើយ”។ រុស្ស៊ីគ្រាន់តែកាន់កាប់បណ្តោះអាសន្នប៉ុណ្ណោះ លើសពីនេះទៀត យើងនឹងមិន សម្របសម្រួលលើអធិបតេយ្យភាព និងឯករាជ្យភាព ហើយអ៊ុយក្រែននឹងប្រយុទ្ធដើម្បីជ័យជម្នះ។ លោក Stefanchuk បានថ្លែងបែបនេះឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការដាក់លក្ខខណ្ឌជាមុន សម្រាប់ អ៊ុយក្រែន ក្នុងការយល់ព្រមចំពោះបទឈប់បាញ់ណាមួយ។ លោកបានកត់សម្គាល់ថា រាល់សង្រ្គាមបញ្ចប់ដោយការចុះចាញ់ ឬកិច្ចព្រមព្រៀងសន្តិភាព អ៊ុយក្រែនចង់ចរចា ប៉ុន្តែឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែនកំពុងតែកាត់បន្ថយលទ្ធភាពដែលអាចកើតមាននៃកិច្ចព្រមព្រៀងបែបនោះ។ ក្រោយពីឧក្រិដ្ឋកម្ម សង្រ្គាមរបស់រុស្ស៊ីនៅក្នុងទីក្រុង Bucha និងទីក្រុង Irpin លំហរសម្រាប់កិច្ចព្រមព្រៀងគឺតូចចង្អៀតហើយ តំបន់ Donbas និង Crimea គឺជាដែនដីរបស់យើង ដូច្នឹងយើងត្រូវតែធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីទទួលបានតំបន់ទាំងពីរនោះមកវិញ។ បើតាមថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្បញ្ញតិ្តអ៊ុយក្រែនរូបនេះ ប្រសិនបើអ៊ុយក្រែនចាញ់សង្រ្គាម កងទ័ពរុស្ស៊ីនឹងចូលដល់សហភាពអឺរ៉ុបឆាប់ៗ ប្រជាជនអឺរ៉ុបនឹងមានអារម្មណ៍ថា សន្តិភាពសកល មិនមានស្ថិរភាពទៀតទេ។ នេះគ្រាន់តែជាជំហានដំបូងរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីប៉ុណ្ណោះ ប្រសិន បើអ៊ុយក្រែនចាញ់សង្រ្គាមនេះ កងទ័ពរុស្ស៊ីនឹងចូលដល់ប្រទេសប៉ូឡូញ លីទុយអានី អេស្តូនី និងឡេតូនី ក្នុងរយៈពេល តែ ១ខែ។ សារព័ត៌មាន Ukrinform បានរាយការណ៍ថា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ លោក Stefanchuk បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ លោកប្រធានសភាអ៊ុយក្រែនរូបនេះ បានចួបជាមួយថ្នាក់ដឹកនាំកំពូលៗអាល្លឺម៉ង់ រួមមាន លោកប្រធានាធិបតីសហព័ន្ធ Frank-Walter Steinmeier លោកអធិការបតី Olaf Scholz លោកស្រី Baerbel Bas ប្រធានសភាជាន់ទាបអាល្លឺម៉ង់ និងមន្រ្តីអាល្លឺម៉ង់ជាច្រើនរូបផ្សេងទៀត៕

http://ព័ត៌មានសភាអន្តរជាតិ ០៧-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1104328606/Parliament-Head-To-German-Media-Ukraine-Not-To-Give-Up-Crimea-Or-Donbas



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`