logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស TURKEY / មើលលម្អិត
សភាតួកគីនឹងបោះឆ្នោតជ្រើសតាំងប្រធានសភាថ្មី នៅថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣
 

រូបភាពសភានៃសាធារណរដ្ឋតួកគី

រដ្ឋធានីអង់ការ៉ា៖ កាលពីថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសតួកគី​បានរាយការណ៍ថា សភានៃសាធារណរដ្ឋតួកគីនឹងធ្វើការ​បោះឆ្នោត​​​ជ្រើសតាំងប្រធានសភាថ្មី តាមរយៈការ​បោះឆ្នោត​​​ជាសំងាត់ នៅថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតួកគី The TRT Haber បានរាយការណ៍ថា ការបោះឆ្នោតបីជុំនឹងត្រូវបានធ្វើឡើង​ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងប្រធានសភាថ្មី ប៉ុន្តែប្រសិន​បើសំឡេងភាគច្រើនដាច់ខាត នៅតែមិនអាច​ទទួល​បាននៅជុំទី៣ នោះជុំទី៤ នឹងត្រូវបានធ្វើឡើងសម្រាប់បេក្ខជន២រូប ដែលទទួលបានសំឡេងឆ្នោត​ខ្ពស់ជាងគេ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដដែលខាងលើបានឱ្យដឹងបន្ថែមទៀតថា លើសពីនេះទៀត លោក Cev det Yilmaz អនុប្រធានាធិបតីតួកគី និងសមាជិកគណៈរដ្ឋមន្រ្តីចំនួន ១៧រូបនឹងត្រូវធ្វើសច្ចាប្រណិធាន ស្បថចូលកាន់តំណែងនៅថ្ងៃពុធដដែលនោះផងដែរ។ កាលពីដើមសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសតួកគីបានរាយការណ៍ថា លោក Numan Kurtulmus អនុប្រធានគណបក្សកាន់អំណាច គឺគណបក្សយុត្តិធម៌ និងការអភិវឌ្ឍ (AKP) ទំនងបំផុតថា​នឹងក្លាយជាបេក្ខជនសម្រាប់តំណែងប្រធានសភាតួកគី។  គួរបញ្ជាក់ផងដែរថា លោកRecep Tayyip Erdoğan ប្រធានគណបក្សយុត្តិធម៌ និងការអភិវឌ្ឍ (AKP)  ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើស​តាំងប្រធានាធិបតីជុំទី២ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានសំឡេងឆ្នោត ៥២.១៨% ដោយបានផ្តួលគូប្រជែងដ៏សំខាន់ របស់លោក គឺលោក Kemal Kilicdaroglu ប្រធានគណបក្ស​ប្រជាជនសាធារណរដ្ឋ(CHP) ដែលទទួលបានសំឡេងឆ្នោត ៤៧.៨២%។ លោក Recep Tayyip Erdoğan ​ប្រធានាធិបតីជាប់ឆ្នោតជាថ្មីរបស់ប្រទេសតួកគី បានប្រកាស ចេញនូវ​សមាស​​​ភាពគណៈរដ្ឋមន្រ្តីថ្មីរបស់លោក  កាលពីល្ងាចថ្ងៃសៅរ៍  ទី០៣   ខែមិថុនា ឆ្នាំ២០២៣៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៥-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/turkish-parliament-speaker-to-be-elected-on-j-1702683.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`