logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស TURKEY / មើលលម្អិត
 

ពលរដ្ឋតួកគី​ បោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភា នៅក្នុងទីក្រុងអង់ការ៉ា ថ្ងៃទី១៤ ខែឧសភា​ឆ្នាំ២០២៣ ពលរដ្ឋនៃសាធារណរដ្ឋតួកគី​បានទៅបោះឆ្នោតជ្រើសតាំងប្រធានាធិបតី និងសមាជិកសភានៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០៣ ដែលការបោះឆ្នោតទាំងនេះអាចនឹង​ផ្លាស់ប្តូរ​ទិដ្ឋភាពនយោបាយនៅ  ក្នុងប្រទេសតួកគីសម្រាប់ប៉ុន្មានឆ្នាំខាងមុខ។ ការបោះឆ្នោតបានបើកនៅម៉ោង ៨ព្រឹក នឹងបិទនៅវេលាម៉ោង ៥ល្ងាច។ អ្នកបោះឆ្នោត​តួកគីប្រមាណ ៦១លាននាក់ បានចុះឈ្មោះបោះឆ្នោត។ អ្នកបោះឆ្នោតប្រមាណ ៣.៥លាននាក់ រស់នៅបរទេសត្រូវបានអំពាវនាវឱ្យទៅបោះឆ្នោតមុន។ ក្នុងនោះជាង ១.៧៦លាននាក់ បានបោះឆ្នោតនៅតាមស្ថានបេសកកម្ម​ការទូតរវាងថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ការបោះឆ្នោតខាងលើអាចនឹងអូសបន្លាយការកាន់អំណាច​របស់ ប្រធានាធិបតីក្នុងតំណែង​បច្ចុប្បន្នលោក Recep Tayyip Erdogan ចូលដល់៣ទសវត្សរ៍ ឬអាចធ្វើឱ្យ  តួកគីស្ថិតក្នុងដំណាក់ថ្មីមួយ។ បើតាមការស្ទង់មតិ ​លោក Erdogan វ័យ ៦៩ឆ្នាំ កំពុងតែ​ប្រឈមនឹងការប្រកួតប្រជែងដ៏តឹងតែងមួយ នៃការកាន់អំណាចជាង ២០ឆ្នាំរបស់លោក។ លោក Erdogan គឺជាស្ថាបនិក និងជាមេដឹកនាំគណបក្សអភិរក្ស គឺគណបក្ស​យុត្តិធម៌ និងការអភិវឌ្ឍ(AKP) លោកបានដឹកនាំប្រទេស តួកគីចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ២០០៣មក។ ប៉ុន្តែយ៉ាងណាក៏ដោយបេក្ខជនឈរ​ឈ្មោះបោះឆ្នោតប្រធានាធិបតីមានចំនួន ៣រូប។ គូប្រជែងដ៏សំខាន់របស់លោក Erdogan គឺលោក Kemal Kilicdaroglu វ័យ ៧៤ឆ្នាំ មេដឹកនាំគណបក្សនិយមកណ្តាល-ឆ្វេង គឺណបក្សប្រជាជនសាធារណរដ្ ឋ(CHP) ដែលលោកអាចនឹងមានឱកាស ទទួលបានជ័យជម្នះជាលើកដំបូង ខណៈដែលលោកទទួលបានការគាំទ្រពីក្រុមគណបក្សប្រឆាំង។ នេះបើយោងតាមការស្ទង់មតិបានរកឃើញ។ បេក្ខជនទី៣ គឺលោក Sinan Ogan បានអំពាវនាវឱ្យបោះឆ្នោត ឱ្យអ្នកជាតិនិយម។ ខណៈដែលបេក្ខជនទី៤ លោក Muharrem Ince បានដកខ្លួនចេញពីការប្រកួតកាល ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ប្រសិនបើមិនមានបេក្ខជនប្រធានាធិបតីរូបណាទទួលបានសំឡេងឆ្នោតលើសពី៥០%  នោះនឹងមានការបោះឆ្នោតជុំចុងក្រោយមួយទៀត នៅថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា មានគណបក្សនយោបាយសរុបចំនួន ២៤ និងបេក្ខជនឯករាជ្យចំនួន ១៥១រូប កំពុងតែប្រកួតប្រជែងគ្នាដណ្តើមអាសនៈទាំង ៦០០ នៅក្នុងសភាតួកគី។ គណបក្សនីមួយៗត្រូវតែទទួលបានសំឡេងឆ្នោតចាប់ពី ៧%ឡើងទៅ ជាគណបក្សមួយតែឯង ឬដោយចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេង ទើបអាចឈានជើងចូល​ក្នុង​សភាបាន៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៥-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://global.chinadaily.com.cn/a/202305/14/WS646095c4a310b6054fad2d6d.html

អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`