logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស TURKEY / មើលលម្អិត
ប្រធានសភាអេមីរ៉ាតអារ៉ាប់រួម ចួបពិភាក្សាការងារជាមួយប្រធានសភាតួកគី
 

 លោក Saqr Ghobash ប្រធានសភាអេមីរ៉ាតអារ៉ាប់រួម និងលោក Mustafa Şentop ប្រធានសភាតួកគី

ក្នុងអំឡុងពេលនៃជំនួប   រវាងលោក​ Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ«FNC» (សភា អេមីរ៉ាតអារ៉ាប់រួម)  និងលោក Mustafa Şentop ប្រធានសភានៃសាធារណរដ្ឋតួកគី ភាគីទាំងពីរបានពិភាក្សាគ្នាពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងមធ្យោបាយលើកកម្ពស់កិច្ចសម្របសម្រួល និងផ្លាស់ប្តូរ    ទស្សនៈគ្នាលើវិស័យដែលពាក់ព័ន្ធគ្នាទៅវិញទៅមក។ ជំនួបខាងលើ ជាជំនួបក្រៅផ្លូវការ ពីសន្និសីទសភាសកលដែលកំពុងតែធ្វើឡើង នៅក្នុងប្រទេស  តួកគី ក្រោមមូលបទ “សភា និងការរួបរួមសកលស្តីពីទេសន្តរប្រវេសន៍ និងជនភៀសខ្លួន៖ តើត្រូវធ្វើដូចម្តេច ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការអន្តរជាតិខ្លាំងក្លាជាងមុន និងការអនុវត្តនៅថ្នាក់ជាតិ?”។  ក្នុងសន្និសីទនោះ ក៏មានវត្តមានរបស់សមាជិកសភាអេមីរ៉ាតអារ៉ាប់រួម  និងសមាជិកសភាតួកគីផងដែរ។ លោក Ghobash បានថ្លែងអំណរគុណដល់លោក Şentop ដែលបានអញ្ជើញលោកឱ្យចូលរួម ក្នុងសន្និសីទ ​និងបានគូសបញ្ជាក់ពីសារៈសំខាន់របស់សន្និសីទនេះ សម្រាប់សមាជិកសភាជជែកពិភាក្សាលើប្រធានបទដែលបានលើកឡើងក្នុងអង្គពិធី។ លោកក៏បានសង្កត់ធ្ងន់ផងដែរពីបំណងដ៏មុតស្រួចរបស់សភាអេមីរ៉ាតរួមក្នុងការពង្រឹងចំណងទាក់ទងសភាជាមួយសភាតួកគី ដែលជាចលករដ៏សំខាន់សម្រាប់ពង្រឹងចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោក Ghobash បានអះអាងពីវឌ្ឍនភាពដ៏សំខាន់នៃចំណងទាក់ទងទ្វេភាគីរវាងអេមីរ៉ាតអារ៉ាប់រួម និងតួកគី និងបំណងដ៏មុតមាំក្នុងការធ្វើឱ្យចំណងទាក់ទងនោះកាន់តែប្រសើរឡើង តាមរយៈដំណើរទស្សនកិច្ចរបស់ព្រះអង្គ   Mohamed bin Zayed Al Nahyan  ប្រមុខរដ្ឋអេមីរ៉ាតអារ៉ាប់រួម មកកាន់ប្រទេសតួកគី  ក្នុងខែវិច្ឆិកា ឆ្នាំ២០២១  និងដំណើរទស្សនកិច្ចរបស់លោក  Recep  Tayyip  Erdoğan  ប្រធានាធិបតីតួកគី ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE) ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ សម្រាប់ភាគីតួកគី លោក Şentop បានជូនពរសព្វសារធុការដល់ព្រះអង្គ Mohamed ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ដោយបានសង្កត់ធ្ងន់ថាចំណងទាក់ទងទ្វេភាគីរវាងប្រទេស ទាំងពីរ គឺជាសក្ខីកម្មនៃការអភិវឌ្ឍដ៏សំខាន់។ លោក Şentop ក៏បានសង្កត់ធ្ងន់ពីបំណងដ៏មុតស្រួចរបស់ សភាតួកគីក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសភាអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជា រៀបចំជំនួប និងព្រឹត្តិ ការណ៍ផ្សេងៗថែមទៀត  រវាងគណៈកម្មាធិការមិត្តភាព និងគណៈកម្មាធិការពិសេសផ្សេងទៀតនៃសភានៃប្រទេសទាំងពីរ  ដើម្បីជំរុញឱ្យមានដំណើរទស្សនកិច្ចសភា៕

http://ព័ត៌មានសភាអន្តរជាតិ ២២-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1104404119/Saqr-Ghobash-Meets-Speaker-Of-Turkish-Parliament



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`