logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស TURKEY / មើលលម្អិត
តួកគី ច្រានចោលរបាយការណ៍របស់សភាអឺរ៉ុបដែលមាន លក្ខណៈលម្អៀង និងមិនប្រាកដនិយម
 

 រូបភាព ខាងក្រៅនៃសភាអឺរ៉ុប

សាធារណរដ្ឋតួកគី បានច្រានចោល “ការវាយតម្លៃមានលក្ខណៈលម្អៀង និងមិនប្រាកដនិយម” របស់សភាអឺរ៉ុប ជាមួយនឹងអភិក្រមបែបស្រមោល និងគ្មានទស្សនវិស័យនៅក្នុងរបាយការណ៍ឆ្នាំ២០២១ របស់ខ្លួន ស្តីពីប្រទេសតួកគី។ តួកគីបានបញ្ចេញសេចក្តីថ្លែងការណ៍បែបនេះ ក្រោយពីមហាសន្និបាតរបស់ស្ថាប័ននីតិប្បញ្ញត្តិអឺរ៉ុប បានអនុម័តលើរបាយការណ៍នាពេលថ្មីៗនេះ ក្រសួងការបរទេសតួកគីបានថ្លែងថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា មិនទទួលយករបាយការណ៍ដែលធ្វើជាមិនដឹងមិនឮ ពីភាពចាំបាច់ក្នុងការពង្រឹង ចំណងទាក់ទងរវាងតួកគី និងសហភាពអឺរ៉ុប តាមរយៈកិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក។ តួកគីរំពឹងថា សភាអឺរ៉ុបនឹងមិនក្លាយជាឧបករណ៍សម្រាប់ “មជ្ឈដា្ឋនដែលមានគំនិតចង្អៀតចង្អល់” ក៏ដូចជា ត្រូវមានឥរិយាបថជំរុញទឹកចិត្តដល់ស្ថាប័ននានារបស់សហភាពអឺរ៉ុប សម្រាប់ការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនា សម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុប របស់តួកគី។ ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់ពេលនេះ សភាអឺរ៉ុបបានប្រកាន់យកជំហរផ្ទុយ ហើយឥរិយាបថបែបនេះ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលចេញពីសភាអឺរ៉ុបដែលតែងតែអត់ឱនដល់សមាជិកក្រុមភេរវករ និងធ្វើការឃោសនាបែបភេរវករ។ សភាអឺរ៉ុបបានបាត់បង់នូវភាពជឿជាក់បាន ក្នុងក្រសែភ្នែករបស់សាធារណជនតួកគី “ទស្សនៈគ្មានមូលដ្ឋាន” នៅក្នុង របាយការណ៍ខាងលើ ដែលឆ្លុះបញ្ចាំងពីប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សនៅក្នុងប្រទេសតួកគី និង គំនិតចង្អៀតចង្អល់ របស់សមាជិកសហភាពអឺរ៉ុបខ្លះ ពាក់ព័ន្ធនឹងបញ្ហា សមុទ្រ Aegean តំបន់មេឌីទែរ៉ាណេខាងកើត និងកោះស៊ីប ជាដើម ដែលវាគ្មានន័យអ្វីសម្រាប់យើងឡើយ។ តួកគី រំពឹងថា សហភាពអឺរ៉ុប និងស្ថាប័នទាំងអស់របស់សហភាពអឺរ៉ុបនឹងបំពេញកាតព្វកិច្ចរបស់ខ្លួន  ចំពោះទីក្រុងអង់ការ៉ា ដំណើរការឡើងវិញ​នៃនីតិវិធីចូលជាសមាជិករបស់តួកគី បង្កើនល្បឿនសន្ទនា ស្តីពី សេរីភាវូបនីយកម្មទិដ្ឋាការ បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ជាពិសេស ការអនុវត្តគម្រោងមនុស្សធម៌ស្ម័គ្រចិត្តឆ្នាំ២០១៦ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតួកគីបានថ្លែងបន្តថា​ ជំនួសឱ្យការជំរុញឱ្យមានវិធានការលើបញ្ហាទាំងនេះ របាយការណ៍របស់សភាអឺរ៉ុបបានបង្កើតនូវឧទាហរណ៍ថ្មីមួយនៃភាពឯកោ  មនោគមវិជ្ជា  និងឥរិយាបថលម្អៀង ព្រមទាំងធ្វើឱ្យខូចមុខមាត់កេរិ្តឈ្មោះខ្លួនឯងតែប៉ុណ្ណោះ៕

http://ព័ត៌មានសភាអន្តរជាតិ ០៩-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/europe/turkiye-rejects-biased-unrealistic-report-by-european-parliament/2608081



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`