logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស THAILAND / មើលលម្អិត
សមាជិកព្រឹទ្ធសភាថៃ ១ រូប ស្នើឱ្យសមាជិកព្រឹទ្ធសភាជាសហសេវិកខ្លួនគាំទ្រលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃថ្មី
 

សមាជិកព្រឹទ្ធសភា ១ រូប ស្នើឱ្យសមាជិកព្រឹទ្ធសភាជាសហសេវិករបស់ខ្លួនគាំទ្រលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃថ្មី

កាលពីថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ ១ រូប បានចេញលិ​ខិត​ជាចំហមួយច្បាប់ ស្នើឱ្យសមាជិកព្រឹទ្ធសភាដែលជា​សហសេវិក​របស់ខ្លួនបោះឆ្នោតគាំទ្រលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលខាងមុខ ក្នុងកិច្ចប្រជុំរួមនៅថ្ងៃព្រហស្បតិ៍ ទី១៣​ ខែកក្កដា ឆ្នាំ២០២៣។ លោក Vudhibhandhu Vichairatana បានសរសេរលិខិតមួយច្បាប់ ក្នុងអ្វីដែលលោកបានចាត់ទុកថា ជាលិខិតចំហលើកទី២របស់ខ្លួនដែលលោកគោរពតាមព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់របស់ព្រះករណា ព្រះបាទ Maha Vajiralongkorn ដែលបានប្រទានចូលរួមនៅក្នុងពិធីបើកសម័យប្រជុំដំបូងនៃសភាតំណាងរាស្ត្រ កាលពីសប្តាហ៍មុនដើម្បី​អនុវត្តន៍ភារកិច្ចរបស់លោកជាប្រយោជន៍សម្រាប់ស្ថិរភាពប្រទេសជាតិ និង​ប្រជារាស្ត្រ។ លោក Vudhibhandhu បានថ្លែងទៀតថា ប្រហែលជាមានការរិះគន់ខ្លាំង និងជាសាធារណៈ ពាក់ព័ន្ធនឹងភាព​ស័ក្តិសមរបស់បុគ្គល១​រូបនេះ ដែលនេះគ្រាន់តែជាផ្នែកមួយ​នៃសេរីភាពនៃការសម្តែងមតិប៉ុណ្ណោះ។  ទោះបី​ជា​មានការសម្តែងមតិមិនសមរម្យ និងមានគំនិតអគតិ យ៉ាងណាក្តី។ លោក Vudhi- bhandhu ក៏បានលើក​ឡើងផងដែរអំពី​រដ្ឋធម្មនុញ្ញ ដែលបញ្ជាក់ថា សមាជិកព្រឹទ្ធសភាគ្រប់រូប​ មិនគួរស្ថិតក្រោមច្បាប់​គណបក្ស​នយោបាយណាមួយឡើយ ហើយគួរអនុវត្តន៍ភារកិច្ចរបស់ខ្លួនដោយភាពស្មោះត្រង់ ដើម្បីជាប្រយោជន៍​សម្រាប់ប្រជាជន និងប្រទេសជាតិ និងគ្មានទំនាស់ផលប្រយោជន៍។ ដោយសារមូលហេតុនេះហើយ​ ទើបលោក Vudhibhandhu ទទូចឱ្យសមាជិកព្រឹទ្ធសភាដទៃទៀត គាំទ្រ​បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ដែលមានការគាំទ្រពីសមាជិកសភា​ភាគច្រើន។ លោក Vudhibhandhu គឺជា​អតីតប្រធានការិយាល័យថវិកាជាតិ។ គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) និងដៃគូ សម្ព័ន្ធភាព​របស់ខ្លួន បានបូកបញ្ចូល​សមាជិកសភា ៣១២ រូប ក្នុងសភាតំណាងរាស្ត្រ ដែលមាន​អាសនៈសរុប ៥០០ ហើយកំពុងប៉ុនប៉ងបង្កើតរាជរដ្ឋាភិបាលថ្មីមួយជាមួយលោក Pita ជានាយករដ្ឋមន្ត្រីថ្មី….៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១០-០៧-២៣-កែវ ធាវីប្រែសម្រួលពី៖ https://www.thaipbsworld.com/senator-asks-his-peers-to-support-pita-for-pm/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`